កីឡាការនីវាយកូនបាល់ Fiona Ferro បានចោទប្រកាន់អតីតគ្រូបង្វឹករបស់នាងគឺលោក Pierre Bouteyre វ័យ៥០ឆ្នាំ ពីបទរំលោភផ្លូវភេទ និងរំលោភសេពសន្ថវៈ ដោយសហព័ន្ធកីឡាវាយកូនបាល់បារាំង (FFT) ក៏បានគាំទ្រអត្តពលិករូបនេះផងដែរ។

កីឡាការនីវាយកូនបាល់ វ័យ២៥ឆ្នាំបានបញ្ជាក់ថា៖«ខ្ញុំ​មិនបាន​យល់​ព្រម​ទេ ហើយ​ការ​ចាប់​រំលោភ​សេពសន្ថវៈ​ប្រព្រឹត្ត​ដោយ​កម្រិត​សីលធម៌ តាម​មាត្រា ២២២-២៤ នៃ​ក្រម​ព្រហ្មទណ្ឌ, ខ្ញុំ​ដាក់​ការ​ទុក​ចិត្ត​ទាំង​អស់​របស់​ខ្ញុំ​ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ប្រទេស​របស់​ខ្ញុំ ហើយខ្ញុំ​មិន​ចង់​ធ្វើ​សេចក្តីថ្លែងការណ៍​អ្វី​ផ្សេង​ទៀត​លើ​នីតិវិធី​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ»។

អ្នកនាំពាក្យ WTA បាននិយាយថា៖«យើងសូមអបអរសាទរដល់ Fiona Ferro ដែលមានភាពក្លាហានក្នុងការចេញមុខចំពោះការចោទប្រកាន់រឿងទាំងនេះ»។

ថ្មីៗនេះ Fiona Ferro បាន​ចាញ់​ក្នុង​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់ US Open ទល់​នឹង Katie Bulter របស់​អង់គ្លេស នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងលទ្ធផល ៦-២, ៦-៣ ដោយប្រើពេលរយៈ​ពេល​មួយ​ម៉ោង​ និង១៥នាទី​៕

Share.