ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ទទួលបាន៣ពិន្ទុក្នុងជំនួបឆាកពូល F លើកក្រុម Celtic ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Celtic Park ក្នុង​ទីក្រុង Glasgow ប្រទេសស្កុតឡេន ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Champions League 2022–23។

ខណ:ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក Eden Hazard ប្តូរចូលនៅនាទី៣០’ ជំនួសកីឡាករ Karim Benzema ដែលមានបញ្ហារបួស បានស៊ុតបញ្ចូលទីជាលើកដំបូងឱ្យ Real Madrid ចាប់តាំងពីខែមករា ឆ្នាំ២០២២ និងប៉ះបាល់ឱ្យ Luka Modric ស៊ុតបញ្ចូលទី១គ្រាប់ទៀតផង។

ចំណែក១គូទៀតដែលស្ថិតនៅពូល F ដូចគ្នាគឺក្រុម RB Leipzig បានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ១-៤ ក្រោមថ្វីជើង Shakhtar Donetsk នៅកីឡដ្ឋាន Red Bull Arena Leipzig។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នពូល F៖
1. Shakhtar Donetsk មាន៣ពិន្ទុ
2. Real Madrid មាន៣ពិន្ទុ
3. Celtic មានសូន្យពិន្ទុ ​
4. RB Leipzig មានសូន្យពិន្ទុ៕

Share.