គិតត្រឹមល្ងាចថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២ គ្រូបង្វឹកចំនួន២រូបគឺលោក Domenico Tedesco និង Thomas Tuchel ត្រូវបានបណ្តេញចេញពីតំណែង ក្រោយដឹកនាំចាញ់ការប្រកួតបើកឆាក UCL យប់មិញនេះ។

លោក Domenico Tedesco គ្រូបង្វឹករបស់ក្លិបបាល់ទាត់ RB Leipzig បានដឹកនាំចាញ់ Shakhtar Donetsk សមាជិកលីគកំពូលអ៊ុយក្រែន ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋាន Red Bull Arena Leipzig ជំនួបឆាកពូល F ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Champions League 2022–23។

ខណ:លោក Thomas Tuchel គ្រូបង្វឹកតោខៀវ Chelsea ចាយលុយប្រមាណ២៥១លានផោន ពោលគឺច្រើនជាងគេនៅក្នុងលីគអង់គ្លេស Premier League 2022-23 នៃទីផ្សារដោះដូររដូវក្តៅនេះចាញ់ Dinamo Zagreb របស់ប្រទេសក្រូអាត ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Stadion Maksimir វគ្គជម្រុះពូល E៕

Share.