យោងតាមការចុះផ្សាយរបស់លោក Fabrizio Romano និងគេហទំព័រ Sky Sports បានឲ្យដឹងថាលោក Graham Potter ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិបបាល់ទាត់តោខៀវ Chelsea ពោលគឺ២៤ម៉ោង ក្រោយដេញលោក Thomas Tuchel ចេញពីតំណែង។

លោក Graham Potter គឺជាគ្រូបង្វឹករបស់ក្លិបបាល់ទាត់ Brighton & Hove Albion FC តាំងពីឆ្នាំ ២០១៩ សរុប១៣៥ប្រកួត ឈ្នះ៤២លើក ស្មើ៤៦លើក និងចាញ់៤៧លើក មុនផ្លាស់ទៅដឹកនាំតោខៀវ Chelsea ក្នុងតម្លៃផ្តាច់កុងត្រា១០លានផោន។

បច្ចុប្បន្នក្លិបបាល់ទាត់ Brighton ក្រោមការដឹកនាំរបស់លោក Graham Potter កំពុងស្ថិតនៅលេខរៀងទី៤ ឆ្លងកាត់៦ប្រកួត ឈ្នះ៤ ស្មើ១ និងចាញ់១ មាន១៣ពិន្ទុ ខណ: Chelsea ស្ថិតនៅលេខរៀងទី៦ ក្រោយឆ្លងកាត់៦ប្រកួត ឈ្នះ៣ ស្មើ១ និងចាញ់២ មាន១០ពិន្ទុ៕

Share.