ក្រចេះ ៖ រថយន្តសាំយ៉ុងកែច្នៃមួយគ្រឿង ដឹកដើមស្វាយចន្ទីនិងដើមកៅស៊ូ បើកលឿនជ្រុលដល់ផ្លូវកោង រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ចូលទឹកប្រឡាយ ស្លាប់អ្នកបើកបរ កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៧៨អា ចន្លោះគីឡូម៉ែត្រលេខ១០២-១០៣ ចំណុចភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ តិ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអន្លង់ជ្រៃ ហៅភូមិផ្ទះ១០០ខ្នង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះដើរទិញកូនស្វាតចន្ទី កូនកៅស៊ូ ដឹកយកទៅលក់បន្តនៅឯស្រុកមេមត់ ខេត្តត្បូងឃ្មុំ យកទៅលក់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយបើករថយន្តសាំយ៉ុងកែច្នៃមួយគ្រឿង ពណ៌ស គ្មានស្លាកលេខ ពីជើងទៅត្បូង ល្បឿនលឿន ដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោង រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ចូលទឹកប្រឡាយ ស្លាប់អ្នកបើកបរ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជួយស្រង់ អូសរថយន្តឡើងគោក រួចទំនាក់ទំនងទៅក្រុមគ្រួសារទទួកសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕

អត្ថបទ៖តាតុង សែនជ័យ

Share.