ក្លិបបាល់ទាត់ Nottingham Forest បានបញ្ចប់ការរង់ចាំរយៈពេល ២៣ឆ្នាំរបស់ពួកគេសម្រាប់ការត្រឡប់មកកាន់លីគកំពូលអង់គ្លេសក្របខណ្ឌ English Premier League សារជាថ្មី ក្រោយធ្លាក់ចេញពីកាន់លីគលំដាប់ទី២ក្របខណ្ឌ Championship កាលពីឆ្នាំ ១៩៩៩។

សម្រាប់សមាជិកថ្មីទី២២ របស់ក្លិប Nottingham Forest គឺជាអតីតខ្សែការពារ Tottenham Hotspur កីឡាករ Serge Aurier ជនជាតិកូតឌីវ័រ ផ្ទេរពីក្លិប Villarreal ដោយគ្មានតម្លៃខ្លួន។ 

គិតទល់នឹងពេលនេះក្លិបបាល់ទាត់ Nottingham Forest បានចំណាយអស់ ១៧៨.១លានដុល្លារ ក្នុងការនាំចូលកីឡាករថ្មីចំនួន២២រូប ដែលមានដូចជា៖
1. កីឡាករ Morgan Gibbs-White ផ្ទេរពីក្លិប Wolverhampton ក្នុងចំនួនទឹកប្រាក់ ២៩.៥ លានអឺរ៉ូ
2. កីឡាករ Emmanuel Dennis ផ្ទេរពីក្លិប Watford ក្នុងតម្លៃខ្លួន ១៤.៨ លានអឺរ៉ូ
3. កីឡាករ Taiwo Awoniyi ផ្ទេរពីក្លិប Union Berlin ក្នុងតម្លៃខ្លួន ២០.៥ លានអឺរ៉ូ
4. កីឡាករ Neco Williams ផ្ទេរពីក្លិប Liverpool ក្នុងតម្លៃខ្លួន ២០ លានអឺរ៉ូ
5. កីឡាករ Orel Mangala ផ្ទេរពីក្លិប VfB Stuttgart ក្នុងតម្លៃខ្លួន ១៣ លានអឺរ៉ូ
6. កីឡាករ Remo Freuler ផ្ទេរពីក្លិប Atalanta ក្នុងតម្លៃខ្លួន ៩ លានអឺរ៉ូ
7. កីឡាករ Moussa Niakhate ផ្ទេរពីក្លិប Mainz 05 ក្នុងតម្លៃខ្លួន ១០ លានអឺរ៉ូ
8. កីឡាករ Omar Richards ផ្ទេរពីក្លិប FC Bayern Munich ក្នុងតម្លៃខ្លួន ៨.៥ លានអឺរ៉ូ
9. កីឡាករ Brandon Aguilera ផ្ទេរពីក្លិប Alajuelense ក្នុងតម្លៃខ្លួន ១លានអឺរ៉ូ
10. កីឡាករ Lewis O’Brien ផ្ទេរពីក្លិប Huddersfield Town ក្នុងតម្លៃខ្លួន ៩.៤ លានអឺរ៉ូ
11. កីឡាករ Giulian Biancone ផ្ទេរពីក្លិប Troyes AC ក្នុងតម្លៃខ្លួន ១០ លានអឺរ៉ូ
12. កីឡាករ Harry Toffolo ផ្ទេរពីក្លិប Huddersfield Town ក្នុងតម្លៃខ្លួន ២.៤ លានអឺរ៉ូ
13. កីឡាករ Hwang Ui-jo ផ្ទេរពីក្លិប FC Bordeaux ក្នុងតម្លៃខ្លួន ៤ លានអឺរ៉ូ
14. កីឡាករ Cheikhou Kouyate ផ្ទេរពីក្លិប Crystal Palace ដោយគ្មានតម្លៃខ្លួន
15. កីឡាករ Jesse Lingard ផ្ទេរពីក្លិប Man United ដោយគ្មានតម្លៃខ្លួន
16. កីឡាករ Wayne Hennessey ផ្ទេរពីក្លិប Burnley ដោយគ្មានតម្លៃខ្លួន
17. កីឡាករ Dean Henderson ខ្ចីជើងពីក្លិប Man United
18. កីឡាករ Renan Lodi ខ្ចីជើងក្លិប Atlético Madrid ក្នុងតម្លៃខ្លួន ៥ លានអឺរ៉ូ
19. កីឡាករ Josh Bowler ផ្ទេរពីក្លិប Blackpool ក្នុងតម្លៃខ្លួន ២.៣ លានអឺរ៉ូ
20. កីឡាករ Willy Boly ផ្ទេរពីក្លិប Wolverhampton Wanderers ក្នុងតម្លៃខ្លួន ២.៦ លានអឺរ៉ូ
21. កីឡាករ Loic Bade ខ្ចីជើងពីក្លិប Stade Rennais។
22. កីឡាករ Serge Aurier ផ្ទេរពីក្លិប Villarreal ដោយគ្មានតម្លៃខ្លួន។

បច្ចុប្បន្នក្លិបបាល់ទាត់ Nottingham Forest ក្រោមការដឹកនាំរបស់លោក Steve Cooper កំពុងស្ថិតនៅលេខរៀងទី១៩ ក្រោយឆ្លងកាត់៦ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់៤លើក មានត្រឹមតែ៤ពិន្ទុប៉ុណ្ណោះ៕

Share.