Adam Lallana និង Graham Potter

អតីតខ្សែបម្រើរបស់ Southampton និង Liverpool គឺកីឡាករ Adam Lallana ត្រូវបាន Brighton តែងតាំងជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន ជំនួសលោក Graham Potter ដែលចាកចេញទៅកាន់ Chelsea រហូតដល់ក្លិបអាចរកបានគ្រូបង្វឹបថ្មី។

ក្រៅពីប្រធានក្រុម Lallana ជាគ្រូបង្វឹកបណ្តោះអាសន្នក្លិបបាល់ទាត់ Brighton ក៏បានតែងតាំងខ្សែបម្រើ Andrew Crofts ម្នាក់ទៀតផងដែរ ដើម្បីជ្រោមជ្រែងក្នុងការដឹកនាំត្រៀមសម្រាប់ការប្រកួតទល់នឹង Bournemouth នៅកីឡដ្ឋាន Vitality។

មុនពេលលោក Graham Potter ចាកចេញក្លិបបាល់ទាត់ Brighton & Hove Albion FC ស្ថិតនៅលេខរៀងទី៤ ឆ្លងកាត់៦ប្រកួត ឈ្នះ៤ ស្មើ១ និងចាញ់១ មាន១៣ពិន្ទុ គិតត្រឹមសប្តាហ៍ទី៦ នៃក្របខណ្ឌកំពូលរបស់ប្រទេសអង់គ្លេស English Premier League 2022-23៕

Andrew Crofts
Share.