ភ្នំពេញ៖ប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថា ខ្លួនកំពុងតែទៅនៅក្នុងផ្ទះសុខសុខស្រាប់តែធំក្លិនឈ្ងៀម ក៏បើកទ្វារចេញ មកមើល ស្រាប់តែឃើញ ផ្សែងហុយទ្រលោមចេញពីម៉ាស៊ីនត្រជាក់ បង្កជាអណ្ដាតភ្លើងឆាបឆេះរាល ដាល ពីផ្ទះមួយល្វែងទៅផ្ទះមួយល្វែងទៀតដែលនៅជាប់គ្នា។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង ជួយដងទឹកយកមកជះពន្លត់ និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ទាន់ពេលវេលាភ្លាមៗនិងមិនបង្កឱ្យមានអ្នករងរបួសនោះឡើយ។

ករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនេះកើតឡើងកាលពីវេលាម៉ោង 1:30 រំលងអធ្រាត្រឈានចូលថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2022 តាមបណ្ដោយផ្លូវបេតុងមួយកន្លែងក្នុងសង្កាត់ចោមចៅ 3 ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

គ្រោះអគ្គិភ័យនេះ បានលេបត្របាក់អស់ ម៉ូតូ XoomerX ចំនួនពីរគ្រឿង ខោអាវ ទូ មួយរួមជាមួយសម្ភារៈ អីវ៉ាន់ចាប់ហួយមួយចំនួនទៀតនៅក្នុងផ្ទះ៕

អត្ថបទ៖លី សុភ័ស្ត

Share.