ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់កំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ត្រូវបានរថយន្តមួយគ្រឿងបើកកៀរដួលរងរបួសចំទ្រូង សន្លប់បាត់ស្មារតី ហើយរថយន្តបង្កបើកគេចទៅបាត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ មាន ចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជាមន្ត្រីយោធា កងវិស្វកម្មអគ្គបញ្ជាការទ័ពជើងគោក រងរបួសទ្រូង សន្លប់វង្វេងបាត់ស្មារតី ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BX-7650 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាកបើកស្របទិស កៀរបណ្តាលឲ្យដួលបោកនឹងខឿនចិញ្ចើមផ្លូវ ត្រូវចំទ្រូង បណ្តាលឲ្យរបួសសន្លប់វង្វេងបាត់ស្មារតី ហើយរថយន្តបង្កបន្ថែមល្បឿនបើកគេចទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព រុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូ ត្រូវបានប្រគល់ឲ្យទៅខាងអង្គភាពកងវិស្វកម្មយកទៅរក្សាទុកខ្លួនឯង៕

អត្ថបទ៖តាតុង សែនជ័យ

Share.