តាកែវ ៖ ម៉ូតូស្កុបពីមួយគ្រឿង ជិះដោយស្ត្រីម្នាក់ឌុបកូនប្រុសម្នាក់ ជិះធ្លាក់ចិញ្ចើមផ្លូវក្រឡាច់ដួលខ្លួនឯងរងរបួស ម្តាយសន្លប់ស្តូក កូនប្រុសរបួសស្រាល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ មុខក្លោងទ្វារវត្តអំពិលស្អាង ភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីរងគ្រោះជិះម៉ូតូស្កុបពី ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1GI-5183 ឌុបកូនប្រុសតូចម្នាក់ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ អៀបខាងជ្រុលធ្លាក់ចិញ្ចើម ទើបក្រឡាច់ដួលខ្លួនឯង បណ្តាលឲ្យរងរបួសសន្លប់ស្តូក ។

ក្រោយកើតហេតុជនរងគ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលលាយបូរ រងចាំប្រគល់ជូនជនរងគ្រោះវិញពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.