ស្ទឹងត្រែង ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់ទាំងដៃជាប់ខ្នោះ មានស្លាមរបួសបែកផុងលលាដ៍ និងបាក់ ក កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច ក្បែរបង្គោលសេវាទូរស័ព្ទ០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

សពជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណ មានឈ្មោះ ថេន សុមិត្ត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

តាមក្រុមគ្រួសារបានបំភ្លឺចំពោះមុខសមត្ថកិច្ចថា ជនរងគ្រោះ បានជិះម៉ូតូ ម៉ាកវ៉េវ អាល់ហ្វា ពណ៌ត្រួយចេក ពុំមានស្លាកលេខ ចេញពីផ្ទះតាំងពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ម្ល៉េះ មិនឃើញវិលត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារដើរស្វែងរកតែមិនឃើញ ទើបតែនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នេះ ទទួលដំណឹងថាប្រទះឃើញស្លាប់ទៅវិញ ទាំងដៃជាប់ខ្នោះ ស្នាមរបួសបែកផុងលលាដ៍ បាក់ ក ហើយបាត់ម៉ូតូមិនឃើញ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យ ដាក់ការសង្ស័យ ជាករណីប្លន់សម្លាប់ យកម៉ូតូ ។ តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចបន្តការស្រាវជ្រាវ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖អត្ថបទ៖តាតុង សែនជ័យ

Share.