ភ្នំពេញ ៖ ឃ្លាំងស្តុកអុីវ៉ាន់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះក្នុងបន្ទប់ ស្តុកគ្រឿងជ័រ ដោយសារឆ្លងចរន្តភ្លើង សំណាងល្អត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ជួយទាន់ពេល ខូចខាតបន្តិចបន្តួច កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវ៣៧៤ ភូមិ៥ សង្កាត់ទួលស្វាយទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ម្វាស់ទីតាំងមានឈ្មោះ  ហ៊ឹម ទ្រី ភេទ ប្រុស អាយុ ៦២ ឆ្នាំ ជនជាតិខ្មែរ  មុខរបរ  អាជីវករលក់ដូរ ។

ឃ្លាំងខាងលើ ប្រភេទបេតុង ប្រក់ស័ង្កសី ទំហំ ១៧ម៉ែត្រx ២៥ម៉ែត្រ ។ ខូចខាតសម្ភារៈអស់បន្តិបន្តួចនឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

តាមប្រភពបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ទុស្សេចរន្តភ្លើងក្នុងបន្ទប់ ខាងក្នុងដាក់គ្រឿងជ័រ ឆាបឆេះ បង្កឲ្យភ្ញាក់ផ្អើល ភ្លាមៗត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ជួយអន្តរាគមន៍ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.