ភ្នំពេញ ៖ បុរសម្នាក់រងរបួសបាក់ភ្លៅ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាកJEEPបើកបុកពីក្រោយម៉ូតូហុងដាឌ្រីម កាលពីវេលាម៉ោង១០:០០នាទី យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នៅតាមបណ្តោយផ្លូវ លេខ ១០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេបានឃេីញ រថយន្តបង្កម៉ាកJEEP ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-4456 បើកបរទិសដៅពីត្បូងទៅជើង។ ស្រាប់តែមកដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG-5323 ជិះដោយបុរសម្នាក់ បណ្តាលឲ្យដួលចូលជាប់ក្រោមរថយន្ត និងអ្នកបើកម៉ូតូរងរបួសបាក់ភ្លៅម្ខាង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ។ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ វិច្ឆិកា

Share.