ភ្នំពេញ៖ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសស្ត្រីពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសូគីលេត ពាក់ស្លាកលេខភ្នំពេញ 1IG-7253 ចេញពីកម្សាន្តមួយកន្លែង ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុ ក៏មានយុវជន៤នាក់ជិះម៉ូតូ 2 គ្រឿងមិនចាំម៉ាក ជិះម៉ូតូតាមពីក្រោយដេញធាក់ បណ្ដាលឲ្យរេចង្កូតបោកនឹងថ្នល់ បណ្ដាលអោយអ្នកបើកបរជាបុរស បានបាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។ ចំណែកឯអ្នកជិះពីក្រោយជានារីរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗមន្ទីរពេទ្យ។


សពជនរងគ្រោះមានឈ្មោះ ចាប យឹន ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 1:20 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2022 ក្នុងសង្កាត់ចោមចៅ 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុក៏មានសមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចុះមកដល់ទីតាំងកន្លែងកើតហេតុ នាំយកម៉ូតូយកទៅរក្សាទុក។ ចំណែកសពជនរងគ្រោះ ក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចបាន ដឹកយកទៅរក្សាទុក ដើម្បីរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ត្រយងតូច

Share.