ភ្នំពេញ៖កម្លាំងសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានចាប់ប្រធានសាខាក្រុមហ៊ុន RF3 WORLD ស្ទឹងមានជ័យបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញពីបទបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ។

ជនសង្ស័យឈ្មោះ ឌឹប ចាន់ណា ភេទ ប្រុស អាយុ៣៦ ឆ្នាំ មុខរបរ ប្រធានសាខាក្រុមហ៊ុន RF3 WOR LD ស្ទឹងមានជ័យ ស្នាក់នៅផ្ទះលេខB១១ ផ្លូវលេខ១២ ភូមិដូន តី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានត្រូវបានគេបង្ហើបឲ្យដឹងថា ការចាប់បញ្ជូនខ្លួនឈ្មោះ ឌឹប ចាន់ណា ជាប្រធានសាខាក្រុមហ៊ុនខាងលើ គឺកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថបានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនរបស់លោក ហុង សុគុណវឌ្ឍនា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលជននេះត្រូវបានតុលាការប្រកាសពិរុទ្ធភាព ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា និងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ៣០៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

សាលក្រមព្រហ្មទណ្ឌលេខ ២៦៨៥ (ប) ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនជនសង្ស័យនៅពន្ធនាគារ(ម១)ព្រៃស នៃក្រសួងមហាផ្ទៃ តាមមាត្រា ៣៥៣ នៃក្រមនីតិវិធព្រហ្មទណ្ឌ ៕

អត្ថបទ៖ចតុមុខ

Share.