ភ្នំពេញ ៖ ក្រោយពីគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រួតពិនិត្យ បង្ក្រាបទីតាំងហាងបញ្ចាំគ្មានច្បាប់ត្រឹមត្រូវ នៅម្តុំផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឈានដល់ដកហូតបានម៉ូតូជាង ៥០០ គ្រឿង ដែលគ្មានឯកសារ រួចដឹកយកទៅរក្សាទុមនៅឃ្លាំង OCIC ជ្រោយចង្វាររួចមក ឃើញថា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះកន្លងមក ផ្អើលនាំគ្នាទៅតាមស្វែងរកម៉ូតូ របស់ខ្លួន ដែលបានបាត់កន្លងមកនោះ ដល់ទីតាំងស្តុក រក្សាទុម៉ូតូ នៅOCIC ដែលមានទីតាំងស្ថិតនៅវិថីOCIC ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ច អាជ្ញាធរ បានធ្វើការផ្សព្វផ្សាយនិង អំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ អាចយកឯកសារទៅពិនិត្យនៅOCIC ។

ក្នុងករណីសង្ស័យ បងប្អូនអាចផ្ទែង រកមើលម៉ូតូ ស្លាកលេខ ដែលមានក្នុងតារាង៕

អត្ថបទ៖តាតុង សែនជ័យ

Share.