យោង​តាម​ការ​ចុះ​ផ្សាយ​ពី​បណ្ដាញ​សារព័ត៌មាន​មីយ៉ាន់ម៉ា​​បាន​ឱ្យ​ដឹង​ថា​ស្រី​ស្អាតភេទ​ទី​៣​​ ដែល​ជា​តារា​ម៉ូដែល​ដ៏​ល្បី​និង​ពេញ​និយម​ ព្រម​ទាំង​ជា​ម្ចាស់​តំណែង​បវរកញ្ញា​ចក្រវាឡ​មីយ៉ាន់ម៉ា​ ​ឆ្នាំ​២០២០​ កញ្ញា​ May Thitsar Naung បាន​ស្លា.ប់​បាត់បង់​ជីវិត​ហើយ ​ត្រឹម​​តែ​អាយុ​ ២២ឆ្នាំ​ប៉ុណ្ណោះ។

សូម​ចុច​អាន៖ កា​សែត​បរទេស​ ចាត់​ទុក​សកម្មភាព ​MU មីយ៉ាន់ម៉ា​​ជា​ទង្វើ​​មួយ​មិន​ធ្លាប់​មាន​បវរកញ្ញា​រូបណា​ធ្លាប់​ធ្វើ​ពី​មុន

​យោង​តាម​វែបសាយ​​ Latesnewssouthafrica កញ្ញា​ May Thitsar Naung (ស្រីស្អាត​ភេទី​ទី៣​) បានអស់​អាយុ​ជីវិត​កាល​ពីថ្ងៃ​ ៧ ​ខែ​ មិថុនា​ ​​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ។ ​ជា​ពិសេស​រូប​ភាព​ក្រោយ​រងគ្រោះ​ថ្នាក់​របស់​នាង​ត្រូវ​បាន​គេ​ចែក​ចាយ​យ៉ាង​គគ្រឹកគគ្រេង​លើ​បណ្ដាញ​សង្គម​។ នៅ​ក្នុង​រូប​ថត​នោះគេ​អាច​មើល​ឃើញ​ថា ​ស្រី​ស្អាត​រូប​នេះ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​​សារ​តែ​ប៉ះទង្គិច​ជា​មួយ​​រថយន្ត​ដ៏​ធំ​មាំមួយ​។

យោង​តាម​ហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់​ Pageanthology 101 បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​ផេក​របស់​ខ្លួន​បញ្ជាក់​អំពី​ការ​ស្លាប់​បាត់​បង់​ជីវិត​របស់​ម្ចាស់​តំណែង​បវរកញ្ញា​មីយ៉ាន់ម៉ា​រូប​នេះ​ថា​ជា​ការ​ពិត​។

Pageanthology ក៏​បាន​សរសេរ​សារ​រំលែក​ទុក្ខ​ចំពោះ​កញ្ញា​រូប​នេះ​ថា​៖ « RIP បវរកញ្ញា​អន្តរជាតិ​មីយ៉ាន់ម៉ា​២០២០ May Thitsar Naung។ May បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ម្សិលម្ង៉ៃ(​ថ្ងៃ​ទី​ ៧ ​ខែ​មិថុនា​ ២០២១)​​»។

គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​ដោយ​ភាគី​អ្នក​បើកបរ​រថយន្ត​ Lexus ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​បើក​មក​បុក​ឡាន​ Proboxរបស់​ May។ ហេតុការណ៍​សោកនាដកម្ម​នេះ​បាន​ឆក់​ជីវិត​ភរិយា​អ្នក​បើកបរ​ឡាន​ Probox និង May Thitsar នៅ​កន្លែង​ខណៈ​ដែល​អ្នក​បើកបរឡាន​ Probox បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​។

មិត្តភក្តិ​ May Thitsar Maung កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ត្រូវ​​សង្គ្រោះ​បន្ទាន់ ខណៈ​ជន​បង្ក​បើកបរ​រថយន្ត​ lexus ស្ថិត​ក្នុង​ស្ថានភាព​មួយ​ល្អ​ធម្មតា​៕

Telegram-Troryorng
Share.