រតនៈគិរី៖​ សមត្ថកិច្ចក្រុងបានលុងបានឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីរួមមេត្រីជាមួយអនីតិជនក្រោមអាយុ ១២ឆ្នាំជាច្រើនលើកច្រើនសារ ក្នុងរយៈពេល៧ថ្ងៃ។

កាលឃាត់ខ្លួននេះធ្វើឡើង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨និង ០០នាទី  សម្របសម្រួលដោយលោក មុត សម្បត្តិ ព្រះ រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ​ នៅចំណុចត្រង់បន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសិល សង្កាត់យក្ខឡោម ក្រុងបានលុង។

បើតាមរបាយការណ៍របស់អធិការនគរបាលក្រុងបានលុងអោយដឹងថា ជនសង្ស័យមានឈ្មោះ ឆន ឈីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ  ខ្មែរ ទីលំនៅភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករ។ចំណែកជនរងគ្រោះ ភេទស្រី មានអាយុ១២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសិល សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី មុខរបរ សិស្ស។

ក្រោយពីឃាត់ខ្លួនបានហើយ ជនសង្ស័យខាងលើបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា  ខ្លួនពិតជាបានធ្វើសកម្មភាពរួមមាត្រីជាមួយជនរងគ្រោះ បានចំនួន២៣ដងពិតប្រាកដមែន គឺចាប់តាំងពីថ្ងៃទី១០ខែតុលា ឆ្នាំ ២០២២  រហូតដល់ ថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២២៕

Share.