ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Alexander Novak បាននិយាយកាលពីថ្ងៃ សុក្រ សប្ដាហ៍មុនថា ពិភពលោកនឹងនៅតែពឹងផ្អែកលើប្រេងឥន្ទនៈ ធ្យូងថ្ម និង ឧស្ម័នធម្មជាតិរបស់រុស្ស៊ី យ៉ាងហោចណាស់ ៥ទសវត្សរ៍ទៀត បើទោះបីជាការផ្លាស់ប្ដូរទៅរកប្រភពថាមពលជំនួសក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT ។

លោក Novak បានប្រាប់សារព័ត៌មាន TASS ថា «តុល្យភាពនៃការប្រើប្រាស់ថាមពលរបស់ពិភពលោកនឹងបន្ដរយៈពេលជាង ៥០ឆ្នាំទៀត ជាពិសេសគឺ អ៉ីដ្រូកាបូន ខណៈធ្យូងថ្មក៏បានរក្សាចំណែកដ៏សំខាន់ក្នុងតុល្យភាពថាមពលសកលផងដែរ ទោះបីជាមានការលេចចេញនូវថាមពលថ្មីក៏ដោយ»។

លោក Novak បានកត់សម្គាល់ថា «ធ្យូងថ្មដូចគ្នាដែលជាចំណែក ៩០% នៅក្នុងតុល្យភាពថាមពលនៅចុងសតវត្សទី១៩ ហើយបច្ចុប្បន្នវានៅតែចាំបាច់ បើទោះបីជាមានការកកើតប្រេង ហ្គាស ពន្លឺព្រះអាទិត្យ ខ្យល និង អ៉ីដ្រូសែនក៏ដោយ»។

លោកបានបង្ហាញថា បច្ចុប្បន្នធ្យូងថ្មមាន ២៥% នៃតុល្យភាពថាមពលសកល ខណៈដែលប្រេងមានប្រហែល ២៦% ហើយឧស្ម័នមាន ២៨%។ ចំពោះអ៉ីដ្រូសែនវិញ ពិភពលោកនៅតែត្រូវការប្រមាណ ១៥% ឬ ២០% នៅតាមប្រភេទនីមួយៗរបស់វា ហើយវាក៏អាចកើនឡើងបន្ថែមទៀតផងដែរទៅតាមស្ថានភាពជាក់ស្ដែង។

ទន្ទឹមនឹងនោះ ការផ្លាស់ប្ដូរថាមពលខ្លួនឯងនឹងបន្ដ ទោះបីជាមានការយឺតយ៉ាវនាពេលបច្ចុប្បន្នក៏ដោយ នេះជាការគិតទុកជាមុនរបស់ លោក Novak៕

ប្រភព៖ RT

Share.