ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម កំពុង​តែ​ស្ថិត​នៅ​ក្នុង​ប្រទេស​អារ៉ាប់រួម ដើម្បី​ចូលរួម​យុទ្ធនាការ​ប្រកួត​វគ្គ​ជម្រុះ​ជុំទី២ ប្រចាំ​ទ្វីប​អាស៊ី នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ជើង​ឯក​ទ្វីប​អាស៊ី តែ​សមាជិក​នៃ​ក្រុម​អាស៊ាន​មួយ​នេះ​បាន​រ៉ៃអង្គាស​ប្រាក់​គ្នា​បាន​ចំនួន​៣០០លាន​ដុង ឬ​ប្រមាណ​១៣,០០០ដុល្លារ​​អាមេរិក ជួយ​​ដល់​រដ្ឋាភិបាល​ខ្លួន​ទិញ​វ៉ាក់សាំង​បង្កា​ជំងឺ​កូវីដ-១៩។

អត្ថបទពាក់ព័ន្ធ៖កីឡាករ​ម៉ាឡេស៊ី ឈ្លោះ​គ្នាពញ្ញាក់ ​គ្រូ​បង្វឹក​ក្នុង​ថ្ងៃ​ខួប​កំណើត (វីដេអូ)

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន aseanfootball បញ្ជាក់​ថា​នេះ​ជា​ការ​ឆ្លើយតប​ទៅ​​នឹង​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​របស់​ប្រទេស​វៀតណាម សម្រាប់​ទិញ​វ៉ាក់សាំង​ផ្ដល់​ជូន​ដល់​ពលរដ្ឋ​ទូទៅ ខណៈ​លោក Park Hang-seo ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វៀតណាម ​បាន​​អរគុណ​ដល់​ពលរដ្ឋ​វៀតណាម និង​រដ្ឋាភិបាល ដែល​តែងតែ​គាំទ្រ​ដល់​ក្រុម​ខ្លួន។

ប្រធាន​ក្រុម​ Que Ngoc Hai របស់​ក្រុម​​ជម្រើស​ជាតិ​​វៀតណាម បាន​លើក​ឡើង​ថា៖«​មុន​ពេល​យើង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​អារ៉ាប់រួម ដើម្បី​ប្រកួត​ជម្រុះ​នេះ យើង​មាន​ឱកាស​ល្អ​ទទួល​បាន​​ការ​ចាក់​វ៉ាក់សាំង​ ដោយ​កិច្ចការ​ជា​អាទិភាព​របស់​រដ្ឋាភិបាល។ ពួក​យើង​បាន​ដឹង​ពី​សារសំខាន់​នៃ​វ៉ាក់សាំង ហើយ​ក៏​រ៉ៃ​អង្គាស​ប្រាក់​នេះ​ដើម្បី​ចូលរួម​ជា​ផ្នែក​មួយ​ជាមួយ​រដ្ឋាភិបាល​ប្រយុទ្ធ​ជាមួយ​កូវីដ-១៩»។

អត្ថបទពាក់ព័ន្ធ៖Messi ឡាវ៖«ប្រទេស​ឡាវ​ទាំង​មូល​ នឹង​គាំទ្រ​ជម្រើស​ជាតិ​វៀតណាម ទៅ​ប្រកួត​World Cup»

ក្រុម​ជម្រើស​ជាតិ​វៀតណាម ត្រូវ​ប្រកួត​បិទពូល​ជា G ជាមួយ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០២១ ស្អែក​នេះ ខណៈ​បច្ចុប្បន្ន​វៀតណាម មាន​​មាន​១៤ពិន្ទុ ឈរ​កំពូល​តារាង​ តាម​ពី​ក្រោយ​ដោយ​អារ៉ាប់រួម មាន​១២​ពិន្ទុ ហើយ​ថៃ លេខ៣​មាន​៩ពិន្ទុ ស្មើ​គ្នា​ជាមួយ​ក្រុម​ម៉ាឡេស៊ី ឈរ​លេខ៤ និង​ក្រុម​ឥណ្ឌូណេស៊ី លេខ៥​មាន​១ពិន្ទុ៕

Telegram-Troryorng
Share.