ក្រោយពីមានការចែកចាយនិងប្រតិកម្មផ្សេងៗគ្នាជុំវិញចំណាត់ការរបស់សមត្ថកិច្ចនៅស្រុក សាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងដែលបានចុះទៅរុះរើតារាងបាល់ទះ១កន្លែងរួចមក រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានចេញមកបំភ្លឺជុំវិញករណីនេះ។

បើតាមអាជ្ញាធរ ការចុះរុះរើតារាងបាល់ទះ១នេះ គឺដោយសារតែមានសេចក្តីរាយការណ៍ពីសំណាក់ ប្រជាពលរដ្ឋថា ទីតាំង១នេះជាកន្លែងភ្នាល់បាល់ដែលបានដាក់ទឹកប្រាក់រហូតដល់ជិត១ពានដុល្លារ សហរដ្ឋអាមេរិក។

អាជ្ញាធរថា គណៈបញ្ជាការឯភាព រដ្ឋបាលស្រុកពុំមានការហាមឃាត់ចំពោះការលេងកីឡាដើម្បី សុខភាពនោះទេ មានតែលើកស្ទួយដល់វិស័យកីឡាបន្ថែមទៀត៕

Share.