បន្ទាប់ពីសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន ប្រធានាធិបតីបារាំង លោក Emmauel Macron បាននិយាយថា ប្រទេសបារាំងនឹងជួយអ៊ុយក្រែនឆ្លងកាត់រដូវរងា ហើយនឹងជួយជួសជុលហេដ្ឋារចនាសម្ព័ន្ធ ទឹក និង ថាមពលអគ្គិសនីដែលរងការខូចខាតដោយការវាយប្រហាររបស់រុស្ស៊ីឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Uk Finance នាថ្ងៃ ពុធ ទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ប្រទេសបារាំងក៏នឹងជួយជំរុញការការពារប្រឆាំងដែនអាកាសរបស់អ៊ុយក្រែនផងដែរ ហើយលោក Macron បាននិយាយថា លោកនឹងលោក Zelensky បានយល់ព្រមធ្វើសន្និសីទអន្តរជាតិនៅទីក្រុង ប៉ារីស នៅថ្ងៃទី ១៣ ខែ ធ្នូ ដើម្បីគាំទ្រដល់ជនស៊ីវិលអ៊ុយក្រែនក្នុងរដូវរងា។

លោក Macron បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សន្និសីទទ្វេភាគីនៅថ្ងៃទី ១២ ខែ ធ្នូ ខាងមុខនេះ មានបំណងបង្កើនការគាំទ្រអ៊ុយក្រែនពីក្រុមហ៊ុនរបស់បារាំងផងដែរ៕

ប្រភព៖ Uk Finance

Share.