ភ្នំពេញ៖ជនរងគ្រោះបានឲ្យដឹងថា ដំបូងឡើយខ្លួននិងមិត្តភក្កិម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1JB-1167 ធ្វើដំណើរចេញពីម្ដុំបឹងស្រឡាង  បំណងទៅលេងផ្ទះបងប្អូននៅម្ដុំផ្លូវវេងស្រេង។លុះធ្វើដំណើរដល់ផ្លូវបេតុងមួយកន្លែងគ្មានលេខ ក៏មានជនសង្ស័យ 4 នាក់ជិះម៉ូតូ 2 គ្រឿងមិនចាំម៉ាក មកធាក់ម៉ូតូឲ្យដួលបំណងប្លន់យកម៉ូតូ ពេលនោះក្រុមជនសង្ស័យដណ្ដើមយកបានទូរសព្ទ័មួយគ្រឿងម៉ាក oppo និងខ្សែដៃផ្លាកទីនមួយខ្សែ រួចជិះម៉ូតូរត់គេចខ្លួនទៅបាត់។

មួយសន្ទុះក្រុមជនសង្ស័យដដែលបានហៅគ្នាមកកាន់តែច្រើន បំណងលើកយកម៉ូតូជនរងគ្រោះ តែត្រូវប្រជាពលរដ្ឋនៅក្បែរនោះជួយ ដោយទាញកាំបិតប៉័ងតោមកគំរាម ទើបក្រុមជនសង្ស័យភ័យជិះម៉ូតូរត់បាត់ស្រមោល។

ករណីប្លន់ម៉ូតូមិនបានសម្រេចនេះ កើតឡើងនៅវេលាម៉ោង១:២០នាទីយប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២២ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

ក្រោយកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងទេ គ្រាន់តែសំនូមពរអោយសត្ថកិច្ច ជួយល្បាតក្នុងមូលដ្ឋាន ដើម្បីការពារជនសង្ស័យប្លន់ដូចនេះទៀត៕

អត្ថបទនិងរូបភាព៖ត្រយងតូច

Share.