ប្រធានាធិបតីហ្វីលីពីន លោក Fedinand Marcos Jr បាននិយាយនាថ្ងៃ ពុធ​ ថា ស្ថានភាពនៅមីយ៉ាន់ម៉ានឹងស្ថិតក្នុងចំណោមបញ្ហាជាច្រើន ដែលនឹងត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ ពុធ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២២។

លោក Marcos បាននិយាយនៅក្នុងសុន្ទរកថា មុនការចាកចេញពីហ្វីលីពីនមកកាន់ប្រទេសកម្ពុជា ថា «យើងក៏នឹងដោះស្រាយបញ្ហាក្នុងតំបន់ ដូចជា ជំងឺរាតត្បាត និង ស្ថានភាពនៅក្នុងប្រទេស មីយ៉ាន់ម៉ា ការវិវត្តនៅសមុទ្រចិនខាងត្បូង និង ជម្លោះដែលកំពុងបន្ដរវាងរុស្ស៊ី និង អ៊ុយក្រែន ក្នុងចំណោមបញ្ហាសំខាន់ៗផ្សេងៗទៀត»។

សូមជម្រាបថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានអញ្ចើញមកដល់ប្រទេសកម្ពុជា នាម៉ោងជាង ៦ល្ងាច ថ្ងៃ ពុធ ទី ០៩ ខែ វិច្ឆិកា នេះហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ដែលប្រារព្ធនៅប្រទេសកម្ពុជា៕

ប្រភព៖ Reuters

Share.