អង្គស្នួល ៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ បានធ្វើសកម្មភាព វាយប្លន់យកម៉ូតូប្រជាពលរដ្ឋតាមផ្លូវ​ កាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០១ និង ៥០ នាទីរំលងអធ្រាត្រ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ បានរាយការណ៍ កាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០១ និង ៥០ នាទីរំលងអធ្រាត្រថា ឃើញបក្ខពួកជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពវាយយកម៉ូតូ០១គ្រឿង របស់ជនរងគ្រោះ នៅចំណុចភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ភ្លាមៗ ប៉ុស្ដិ៍នគរបាលពើក ប៉ុស្ដិ៍ព្រៃពួច ប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្ដិ៍លំហាច និងផ្នែកនគរបាលយុត្តិធម៌ ស្រុក  បានរួមសហការណ៍គ្នា បចេញទៅដល់កន្លែងកើតហេតុ និងដេញតាមស្ទាក់ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងម៉ូតូមួយគ្រឿង នាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសាកសួរ។ ក្រោយឃាត់ខ្លួនបានជនសង្ស័យបានឆ្លើយសារភាពថាខ្លួន និងបក្ខពួកមានចំនួន៧នាក់​ ជិះម៉ូតូ៤គ្រឿង បានរួមគ្នាធ្វើសកម្មភាពដេញវាយជនរងគ្រោះប្លន់យកម៉ូតូ១គ្រឿងពិតប្រាកដមែន។

ជនសង្ស័យទាំង៨ នាក់ទី១ ឈ្មោះ ផន សុផា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។ ២-ឈ្មោះ ឆែម សុខចាន់ ហៅវ៉េត ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ឃាត់ខ្លួន) ។ ៣-ឈ្មោះ សម្បត្តិ រិទ្ធី ហៅធី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាស់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ឃាត់ខ្លួន)។ ៤-ឈ្មោះ កៅ គីមហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ឃាត់ខ្លួន) ។ ៥-ឈ្មោះ ផល់ សុភានិត ហៅជូ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ឃាត់ខ្លួន) ។ ៦-ឈ្មោះ ញ៉េន សៀវយ៉ាវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ឃាត់ខ្លួន) ។ ៧-ឈ្មោះ ម៉ុន ដារ៉ា ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិតារ័ត្ន ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ឃាត់ខ្លួន  ប្រគល់ឱ្យអាណាព្យាបាលវិញ) ។ និងទី៨-ឈ្មោះ គីម ចាន់ថា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) ។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖ ដាវ១ដើម ប្រវែងប្រហែល០៦តឹក។ ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ លេខតួនិងលេខម៉ាស៊ីន5971295 ពាក់ផ្លាកលេខតាកែវ 1Y-0715។ ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ លេខតួនិងលេខម៉ាស៊ីន5292173 ពាក់ផ្លាកលេខភ្នំពេញ 1HC-2559។ ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ លេខតួនិងលេខម៉ាស៊ីន8314808 ពាក់ផ្លាក់លេខ កំពង់ស្ពឺ 1D-8700។ ម៉ូតូម៉ាក Nex ពណ៌ខៀវ+លាយស ផលិតឆ្នាំ២០១៩ សេខម៉ាស៊ីន AE52-351911 លេខតួ CE45F-351951 ពាក់ផ្លាកលេខ ភ្នំពេញ 1HV-2749 ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញកសាងសំណុំរឿង នឹងបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាជាបក្ខពួកបន្តទៀត ដើម្បីនាំមកចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ខេត្តកណ្តាល

Share.