កណ្តាល ៖ យុវជន២នាក់ ម្នាក់រងរបួសក្បាល ម្នាក់រងរបួសជើង បន្ទាប់ពីឈ្លោះប្រកែកគ្នានៅក្នុងរោងការ បង្កជាហិង្សាកាលពីវេលាម៉ោង២២:០៥នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះទី១ឈ្មោះ ប៊ុណ្ណា សុខកន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាលរបួសចំក្បាល។ ទី២.ឈ្មោះ ឈន រ៉ាត់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល របួស ចំពោះខាងឆ្វេង និងចំកំភួនជើងខាងស្តាំ។

តាមប្រភពព័តឥមានបានឲ្ដឹងថា  មុនពេលកើតហេតុជនរងគ្រោះនិងជនសង្ស័យបានឈ្លោះប្រកែកគ្នានៅក្នុងរោងការ រួចក៏បានប្រតាយបន្ទាប់គ្នា បន្ទាប់មកក៏បានគេជួយឃាត់បំបែកឲ្យចេញពីគ្នាទៅ។ បានបន្តិចក្រោយមកជនសង្ស័យទាំង០៣នាក់ ខាងលើបានយកដាវកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួស២នាក់ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលរបួសនៅឯ មន្ទីរពេទ្យភ្លាមៗ។ ចំណែកក្រោយពេលធ្វើសកម្មភាពរួចហើយជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់។

លុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលម៉ោង១២និង៣០នាទី សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនឈ្មោះ ជួ រ៉ង យកមកធ្វើការសាកសួរ។ ឯពីរនាក់ឈ្មោះ ហៀង និងឈ្មោះ រិន បានគេចខ្លួន។ នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថាពិតជាបានយកដាវកាប់កាប់ទៅលើជនរងគ្រោះទាំង០២នាក់ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ខេត្តកណ្តាល

Share.