អ៉ីតាលី (ស) ចាមួយ​ទូរគី (ក្រហម)

ពានរង្វាន់​បាល់ទាត់ UEFA Euro 2020 បាន​​ប្រកួត​បើក​ឆាក​ដំបូង​នៅ​​យប់​ថ្ងៃ​សុក្រ ទី​១១ ខែ​មិថុនា ឆ្នាំ​២០២១ ថ្មីៗនេះ​ខណៈ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី បាន​រក​ឃើញ​ជ័យជម្នះ​​បាន​មុន​គេ ស្រប​ពេល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ស៊ុយអែត បាន​ផ្លាស់​ប្តូរ​សមាសភាព​កីឡាករ​រហូត​ដល់​ទៅ​៦នាក់ ដោយ​សារ​កីឡាករ​ចាស់ៗ​មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩។

ក្រុម​អ៊ីតាលី បាន​យក​ឈ្នះ​លើ​ទួរគី ដោយ​លទ្ធផល ៣ទល់០ លើ​ទីលាន​កីឡដ្ឋាន Stadio Olimpico ក្នុង​ទីក្រុង​រ៉ូម ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ប្រមាណ​១២,៩១៦នាក់ ដែល​កាត់​សេចក្តី​ដោយ​អាជ្ញាកណ្ដាល​ជនជាតិ​ហុល្លង់។

ដោយ​ឡែក​សារព័ត៌មាន Nordstjernan បាន​លើក​ឡើង​ថា​បញ្ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត បាន​កោះហៅ​កីឡាករ​បម្រុង​បន្ថែម​នៅ​ថ្ងៃ​ព្រសហ្បត្តិ៍​សប្ដាហ៍​នេះ​ដើម្បី​ចូល​ក្រុម​ហ្វឹកហាត់ ខណៈ​សមាជិក​ក្រុម​មួយ​ចំនួន​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ-១៩ មុន​ការ​ប្រកួត​ចាប់​ផ្ដើម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ពេល​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​គោ​ជល់​អេស្ប៉ាញ​ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១ ខាង​មុខ​នេះ​លើ​ទីលាន​កីឡដ្ឋាន La Cartuja ក្នុង​ទីក្រុង Seville។

អត្ថបទពាក់ព័ន្ធ៖អាល្លឺម៉ង់​ តែងតាំង​​គ្រូ ​Bayern Munich ត្រៀម​ប៉ះ​បារាំង​ និង​ព័រទុយហ្គាល់ នៅ EURO 2020

កីឡាករ​២នាក់​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មាន​​​កីឡាករ Dejan Kulusevski និង​ Mattias Svanberg ត្រូវ​ដាក់​នៅ​ដាច់​ដោយ​ឡែក ខណៈ​កីឡាករ Isaac Kiese Thelin, Jesper Karlsson, Joakim Nilsson, Jacob Rinne, Mattias Johansson និង Niclas Hult ត្រូវ​បាន​កោះ​ហៅ​បន្ថែម​​ពី​លើ​បញ្ជី​កីឡាករ​២៤នាក់​ដែល​មាន​ស្រាប់​ ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​គ្រូ​បង្វឹក​ឈុត U-21 លោក Poya Asbaghi។

ចំណែក​កម្មវិធី​ប្រកួត​ UEFA Euro 2020 នៅ​ថ្ងៃ​សៅរ៍ នេះ​មាន៖
-វ៉ែល Vs ស្វីស ម៉ោង​៨យប់
-ដាណឺម៉ាក Vs ហ្វាំងឡង់ ម៉ោង​១១យប់
-បែលហ្សិក Vs រុស្ស៊ី ម៉ោង​២​រំលង​អាធ្រាត្រ

សូម​បញ្ជាក់​ថា​ពានរង្វាន់ UEFA Euro 2020 ​រៀបចំ​ឡើង​នៅ​១១​ប្រទេស ចាប់​ពី​ថ្ងៃ​ទី១១ខែ​មិថុនា ដល់​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០២១ មាន​២៤ក្រុម​ចូលរួម​ចែក​ជា​​៦ពូល ក្នុង​១ពូល​មាន​៤ក្រុម។ ពានរង្វាន់​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦០ ស្រប​ពេល​ក្រុម​អេស្ប៉ាញ និង​អេស្ប៉ាញ ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​៣ដង​ម្នាក់ ខណៈ​ក្រុម​ព័រទុយហ្គាល់ ជា​ក្រុម​​ជើង​ឯក​ឆ្នាំ​ចាស់៕

Telegram-Troryorng
Share.