ឯកឧត្តម លី ឡាយ (ឆ្វេងដៃ) លោក លឹម គីមទីន (ស្ដាំដៃ)

ឯកឧត្តម លី ឡាយ ប្រធាន​គ្រប់គ្រង​ហ្វេនក្លិប​កីឡា​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​ប្រគល់​ជូន​នូវ​លិខិត​ទទួល​ស្គាល់ជា​ផ្លូវការណ៍​ដល់​លោក លឹម គីមទីន គឺ​ជា​ប្រធានគ្រប់គ្រង អ្នកចម្បាំងពណ៌​ខៀវ​ប្រចាំ​ខេត្តសៀមរាប។

បើតាម​ការ​បង្ហោះ​នៅ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​​អ្នកគាំទ្រ​ក្លិប​វិសាខា បាន​បញ្ជាក់​ថា​ការ​ទទួល​ស្គាល់​នេះ​គឺ​ចាប់​ពី​ថ្ងៃ​ប្រកាស ទី១៣ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​នេះតទៅ។

ជាមួយ​គ្នា​នេះ​ដែរ​ឯកឧត្តម​ប្រធាន​ក៏​បាន​ជូន​អាវ​វិសាខា ១៥ ឈុត និង ម៉ាស The blue warriors ចំនួន​ 50 ដល់​សមាជិកនៅខេត្តសៀមរាប ទុកជាអនុស្សាវរីយ៍ផងដែរ៕

អត្ថបទពាក់ព័ន្ធ៖ក្លិបបាល់ទាត់​​វិសាខា ប្រកាស​តែងតាំង​​តួរនាទី​ថ្មី​បុគ្គល​​សំខាន់ៗ៤​រូប​​

Telegram-Troryorng
Share.