គ្រាន់តែរឿងសុំលុយប្រពន្ធ៣ម៉ឺនរៀបដើម្បីបង្គ្រប់ផ្ទះជួលមិនបាន បុរសម្នាក់ផ្ទុះកំហឹងរហូតដល់ហ៊ានលើកដៃសម្លាប់ប្រពន្ធរបស់ខ្លួន រួចព្យាយាមបញ្ចប់ជីវិតខ្លួនឯងដោយដើរចូលឡាន ប៉ុន្តែមិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង ៣០នាទី យប់ថ្ងៃទី ១៥ខែវិច្ឆិកាឆ្នាំ២០២២នេះនៅផ្ទះជនរងគ្រោះ​ ភូមិត្រេីយកោះ ឃុំឈេីខ្មៅ ស្រុកកោះធំ​ ខេត្តកណ្ដាល ។ជនសង្ស័យត្រូវបានចាប់ខ្លួននៅ១ថ្ងៃបន្ទាប់ពីប្រព្រឹត្តល្មើស។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ​ អែម​ ធារ៉ា ភេទស្រី​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ​​ មុខរបរ​ កសិករ​ រស់នៅចំណុចកេីតហេតុ​។ ជនសង្ស័យឈ្មោះ​ ម៉ែល​ សំរ៉ូត ហៅ​ ម៉ែល​ លី​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ​​ឥស្លាម រស់នៅចំណុចកេីតហេតុ។

​យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថា កាលពី​០១ឆ្នាំ មុន​ ជនរងគ្រោះ​និងជនស​ង្ស័​យបានរៀបមង្គលការ​នឹងគ្នា​ ហេីយបាន​រួម​រស់ជាមួយគ្នារហូតមក។​ ក្រោយមកប្ដីប្រពន្ធទាំងពីរ បាននាំគ្នាទៅធ្វេីការរោងចក្រ​ នៅ ឯ​រាជធានីភ្នំពេញ ធ្វេីការបានរយៈពេល​ ០៤ខែ​ ជនរងគ្រោះ​ មានផ្ទៃពោះ​ តែកូនមិននៅ​ (រលូតកូន)។​ បន្ទាប់មកជនរងគ្រោះបានវិ​ល​ត្រលប់មកស្រុកកំណេីតវិញ​ ដេីម្បីសម្រា​ក​ព្យាបាល។ ចំណែក​ ជនសង្ស័យ​ បន្តធ្វេីការដដែល រៀងរាល់ថ្ងៃ​សៅរ៍-អាទិត្យ​ តែងតែវិលត្រលប់ទៅផ្ទះជួបប្រពន្ធជាធម្មតា។​

នៅ​ថ្ងៃទី​១០.១១.២០២២​ ជនសង្ស័យ​ បានទូរស័ព្ទ​ទៅប្រពន្ធ​សុំប្រាក់ចំនួន​៣០,០០០៛​ ដេីម្បីបង្រ្គប់ថ្លៃផ្ទះជួល​ ប៉ុន្តែជនរងគ្រោះ​ មិនព្រមឱ្យ​ ។ចាប់តាំងពីពេល​ហ្នឹងមក​ពួកគេ​បានផ្ដេីមមានទំនាស់ពាក្យសម្តី រហូតដល់ថ្នាក់​បបួលគ្នាទៅលែងលះថែមទៀតផង​។ ក្រោយ​មកជនសង្ស័យបានបោះពាក្យ​សម្តីថា ពេលខ្លួ​នត្រលប់មកផ្ទះវិញ​នឹងសម្លាប់​ ជនរងគ្រោះ​ ហេីយសម្លាប់ខ្លួនឯងតាមក្រោយ។

​នៅថ្ងៃខែឆ្នាំកេីតហេតុ​ វេលាម៉ោង ​១៥:៣០​នាទីជនសង្ស័យ​ បានទូរស័ព្ទមកជន​រង​គ្រោះ​ថា​ ពេលថ្ងៃនឹងខ្លួនត្រលប់មកផ្ទះ​ និងបាន​ប្រេីសំដីថា​ បេីអញមិន​បាន អ្នកណាក៏មិន​បានដែរ​ បេីស្លាប់គឺទាំងពីរ​នាក់។ ឮដូចនេះ​ ម្ដាយជនរងគ្រោះឈ្មោះ​ វ៉ន​ សា​ អាយុ៥២​ឆ្នាំ​ ប្រាប់ថា​ កូនអេីយប្រយ័ត្នខ្លួនផង។ ថ្ងៃខែឆ្នាំដដែល​ វេលាម៉ោង​ ១៩:៣០នាទី​ ជនសង្ស័យ​ បានមកដល់ផ្ទះ​ ហេីយបា​នលុតជង្គង់សុំអង្វរ​ ឪពុកក្មេកឈ្មោះ​ ស៊ាង​ អែម​ អាយុ៥៣ឆ្នាំ​ ដេីម្បីសុំជានាជាមួយប្រពន្ធវិញ​ ប៉ុន្តែជនរងគ្រោះ​ឆ្លេីយវិញថា​ “មិនបាច់អង្វរទេខ្ញុំអស់ចិត្តនឹងយេីងហេីយ​” ពេលនោះឪពុកជនរងគ្រោះ​ បន្ថែមថា​ បេីរស់នៅជា​មួយគ្នាមិនកេីតទេ​ ​ចែកផ្លូវគ្នាទៅប្រសេីរជាង បន្ទាប់មកជនសង្ស័យ​ បានដេីរ​ចេញ​ក្រៅបាត់ទៅ​។ មួយសន្ទុះក្រោយមក​ ជនរងគ្រោះ​ បានទូរស័ព្ទហៅប្ដី​ ថាបេីមិនទាន់ត្រលប់ទៅរាជធានីភ្នំពេញវិញទេ​ មកសម្រាកនៅផ្ទះ​ ០១យប់ សិនទៅ​ ចាំស្អែកត្រលប់ទៅវិញ។

​ នៅពេលកេីតហេតុ​ ជនរងគ្រោះជាប្រពន្ធ​ កំពុងអង្គុយ លេងក្នុងអង្រឹងក្រោមផ្ទះ​ នៅចំណុចកេីតហេតុ​ ហេីយជនសង្ស័យជាប្ដី​ មកអង្គុយលេីគ្រែក្រោយខ្នងប្រពន្ធ​ ហេីយ​បានដកកាំបិតបន្ទោះ​ ដែលសៀតនៅនឹងចង្កេះ​ចេញ​ យកមកធ្វេីសកម្មភាពចាក់ទៅ​លេីជនរងគ្រោះ​ ០១កាំបិត​ ចំកញ្ចឹងកខាង​ក្រោយ​ ផ្នែកខាងស្ដាំ​ បណ្ដាលឱ្យហូរឈាមពេញដី​ ដេកដួលនៅនឹងកន្លែង​ ហេីយជនសង្ស័យបានរត់គេចខ្លួនតែម្ដង។​ ចំណែកក្រុមគ្រួសាររងគ្រោះ​ បានយកជនរងគ្រោះ​ ទៅ​សង្រ្គោះនៅឯមន្ទីរពេទ្យបង្អែកស្រុកកោះធំ​ ជាអកុសលជនរងគ្រោះ​ សង្រ្គោះ​មិនទាន់ក៏បានទទួលមរណភាពបាត់ទៅ។

ក្រោយពីទទួលបានព័ត៌មានខាងលេី កម្លាំងប៉ុស្ដិ៍រដ្ឋបាលនគរបាលឈេីខ្មៅ​ សហការជាមួយកម្លាំងនគរបាលជំនាញយុត្តិធម៌ស្រុក បានចុះទៅកន្លែងកេីតហេតុ​ ដេីម្បី ប្រមែលប្រមូលព័ត៌មាន​ ស្វែងរកជនសង្ស័យ​ ដេីម្បីចាត់ការតាមនីតិវិធី។

​នៅយប់ថ្ងៃដដែល​ វេលាម៉ោង​ ២២:៥៥​នាទី​ កម្លាំងនគរបាលចម្រុះ​ស្រុកកោះធំ​ បានទទួលព័ត៌មានថា​ ជនសង្ស័យ​ជួបគ្រោះថ្នាក់​ចរាចរណ៍​លេីកំណត់ផ្លូវជាតិលេខ​២១អា​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ​ ស្ថិតនៅ​ភូមិពោធិរាម្មា​ ឃុំព្រែកស្ដី​ ស្រុកកោះធំ​។

​យោងតាមចម្លេីយសារភាពររបស់ជនសង្ស័យ​ ឈ្មោះ​ ម៉ែល​ សំរ៉ូត​ (ម៉ែល​លី)​ បានឱ្យដឹងថា៖​ មុនពេលកេីតហេតុ​ ជនសង្ស័យ​ បានទាស់ពា​ក្យ​សំដីជាខ្លាំងជាមួយជនរងគ្រោះជាប្រពន្ធ​ រហូតដល់ថ្នាក់បបួលគ្នាលែងលះថែម​ទៀ​តផង​ ប៉ុន្តែជនសង្ស័យមិនព្រម​ ហេីយបាន​ប្រេីសំដីថា​ បេីខ្លួនមិនបានគ្មានអ្នកណាបានទេ​ បេីស្លាប់គឺជាមួយគ្នា។ នៅថ្ងៃកេីតហេតុ​ វេលាម៉ោងប្រមាណ​ ១៤​:០០នាទីរសៀល​ ពេលកំពុងធ្វេីដំណេីរពីរាជធានីភ្នំពេញ​ ត្រលប់ទៅផ្ទះវិញ​ មកដល់ចំណុចផ្សារព្រែកប៉ិ​ ស្ថិតនៅភូមិព្រែកប៉ិ​ ឃុំកោះធំ (ខ​) ស្រុកកោះធំ​ ឈប់ទិញកាំបិតបន្ទោះ​០១ដេីម កន្លែងជាងដំដែក​តម្លៃ​ ២៥,០០០៛​ ក្នុងគោលបំណងយក​ទៅចាក់សម្លាប់ប្រពន្ធ​ អែម​ ធារ៉ា​ រួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ​ ដោយបានយកកាំបិតលាក់ទុកក្នុងថង់សម្លៀកបំពាក់។ រហូត​ដល់វេលាម៉ោង​ ១៦:០០នាទី​ ជនសង្ស័យបានធ្វេីដំណេីរ​ ទៅដល់ផ្ទះជនរងគ្រោះ​ ប៉ុន្តែរូបគេមិនទាន់ចូលផ្ទះនោះទេ​ ដោយពួនខាង​ក្រោយផ្ទះ​ រងចាំលបស្ដាប់ក្រុមគ្រួសារជនរងគ្រោះនិយាយគ្នា​ និងបានយកកាំបិតបន្ទោះសៀតជាប់នឹងចង្កេះលាក់មិនឱ្យឃេីញទេ រហូតដល់វេលាម៉ោង​ប្រមាណ ១៩:០០នាទីយប់​ ទេីបជនសង្ស័យចូលផ្ទះ​ ហេីយបានចូលទៅលត់ជង្គង់សុំអង្វរ​ ឪពុកក្មេក​ សុំត្រូវគ្នាជាមួយប្រពន្ធវិញ​ តែគាត់មិនព្រម​ ពេលនោះជនរងគ្រោះឆ្លេីយថា​ ​”មិនបាច់អង្វរទេ​ ខ្ញុំអស់ចិត្តនឹងយេីងហេីយ​” បន្ទាប់មកជនសង្ស័យបានដេីរទៅជក់បារីក្នុងព្រៃចំការក្រោយផ្ទះ​កេីតហេតុ​។ មួយសន្ទុះក្រោយមក​ ជនរងគ្រោះ​ បានទូរស័ព្ទហៅជនសង្ស័យ ថា​បេីមិនទាន់ត្រលប់ទៅរាជធានីភ្នំពេញវិញទេ​ មកសម្រាកនៅផ្ទះ​ ០១យប់សិនទៅ​ ចាំស្អែកព្រឹកត្រលប់ទៅវិញ។​ នៅពេលវេលាកេីតហេតុ​ ជនសង្ស័យ​ បានអង្គុយលេងក្រោយខ្នងជនរងគ្រោះ​ ហេីយ បានដកកាំបិតបន្ទោះចេញពីចង្កេះ​ ធ្វេីសកម្មភាពចាក់សម្លាប់ជនរងគ្រោះ​ ០១កាំបិត​ ចំកញ្ចឹងក ខាងក្រោយ​ ផ្នែកខាងស្ដាំ​ បណ្ដាលឱ្យហូរឈាមពេញដី​ ដេកដួលនៅនឹងកន្លែង ឃេីញដូចនេះជនសង្ស័យបានរត់គេចខ្លួន​ ដោយបានហែលទឹកឆ្លងទន្លេរបាសាក់​ ពីត្រេីយខាងកេីត​ ទៅត្រេីយខាងលិច​ ខណៈពេលនោះ​ កាំបិតបន្ទោះដែលបានធ្វេីសកម្មភាព​ បានជ្រុះចូលក្នុង​ទន្លេបាត់​។ ពេលឆ្លងទឹកទន្លេរួច​ ជនសង្ស័យ​ ពិបាកចិត្តពេក​ ក៏សម្រេចចិត្តរត់ចូលរថយន្ដធំ​ ០១គ្រឿង​ មិនស្គាល់ម៉ាក​ កំពុងធ្វេីដំណេីរ​លេីកំណាត់ផ្លូវជាតិលេខ២១អា​ សម្លាប់ខ្លួនតែមិនស្លាប់​ ពេលដឹងខ្លួន​ គឺរូបគេកំពុងដេក សម្រាកក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះធំទៅហេីយ។

​បើតាមសមត្ថកិច្ច ជនសង្ស័យរងរបួស​ ផ្នែកចុងចញ្ចេីមខាងឆ្វេងចំនួន​ ០៥ថ្នេរ​ និងប្រអប់ដៃខាងឆ្វេងប្រហែល ៣០ថ្នេរ និងរលាត់ស្បែកចេញឈាមលេីថ្ពាល់ខាងឆ្វេង​ និងស្នាស្ដាំ​ របួសនេះ​ គឺបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍។ជនសង្ស័យ​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកខណៈដែលកម្លាំងនគរបាលជំនាញយុតិ្តធម៌កំពុងបន្តសំណុំរឿងទៅតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.