ភ្នំពេញ ៖ ជនសង្ស័យចំនួនពីរនាក់ ធ្វើសកម្មភាពប្លន់ម៉ូតូនិង ទូរស័ព្ទដៃពីនារីម្នាក់ ដែលឈប់ចាំសង្សារចេញពី ធ្វើ ការតែមិនបានសម្រេច នៅត្រង់ចំណុចខាងមុខផ្សារទំនើបអ៊ីដិន តាមបណ្តោយផ្លូវR6 ក្នុងសង្កាត់ស្រះចកខណ្ឌ ដូនពេញ នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

បន្ទាប់មកជនសង្ស័យបានព្យាយាម ជិះម៉ូតូគេចចេញពីកន្លែងកេីតហេតុ តែក៏មានអ្នកដឹកជញ្ជូន តាមអនឡាញ ក្រុមហ៊ុន អ៊ីហ្គេត ជិះដេញតាម ធ្វើឲ្យជនសង្ស័យ ដកកាំភ្លើងបាញ់គំរាមបួនទៅប្រាំគ្រាប់ នៅតាមបណ្តោយផ្លូវ កម្ពុជាក្រោម ក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក ប៉ុន្តែក្រុមអ្នកដឹកជញ្ជូនអនឡាញ ក៏នៅបន្តដេញតាមពីក្រោយជនសង្ស័យ ហេីយជនសង្ស័យបានដកកាំភ្លេីងបាញ់បន្ថែមទៀត បណ្ដាលឲ្យត្រូវអ្នកដឹកជញ្ជូនអនឡាញ ម្នាក់ក្នុង ចំណោមជាច្រេីននាក់ នៅតាមបណ្ដោយ ផ្លូវ ២០០៤ ក្នុងសង្កាត់ អូបែកក្អម ខណ្ឌសែនសុខ ។

តាមសម្តី ពីនារីរងគ្រោះ សូមមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុ នាងបានជិះ ម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបភី ពណ៌ខ្មៅគ្មានស្លាកលេខ ។ ដែលជិះពីផ្ទះ នៅឯពោតិ៍ចិនតុងបំណងទៅយក សង្សារដែលចេញពីធ្វើការនៅផ្សារ ទំនើបអ៊ីដិន ជាកន្លែងកេីតហេតុ ។ ពេលទៅដល់ដោយសង្សាររបស់នាងមិន ទាន់ចេញពីធ្វើការខ្លួនក៏បានអង្គុយចាំនៅលេីម៉ូតូតាមចិញ្ចើមផ្លូវ ។ ខណៈពេលនោះដោយមានសភាពស្ងប់ស្ងាត់ក៏ស្រាប់តែលេចមុខ ជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមមិនចាំស្លាកលេខ បានជិះមកពីក្រោយនិងបានពន្លត់ ម៉ាស៊ីនម៉ូតូតាំងពីចម្ងាយមកឈប់ក្បែរ ហេីយក៏បានធ្វើការប្លន់ដោយគំរាមដេញ ចុះពីលេីម៉ូតូ រួចជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ក៏បានឡេីងជិះបញ្ឆេះម៉ូតូថែមទាំងទាររកទូរស័ព្ទដៃថែមទៀត តែខ្លួនមិន ព្រមអោយនិង ព្យាយាមដេីរចេញឆ្ងាយពីម៉ូតូហេីយម៉ូតូក៏បានរលត់ម៉ាស៊ីនព្រោះម៉ូតូរបស់ជនរងគ្រោះ ជាប្រភេទ ស្មាតឃ៊ី ។ ខណៈពេលនោះ ជនរងគ្រោះ បានស្រែកចោរៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខនិង ប្រជាជន ពលរដ្ឋក្បែរនោះហេីយជនសង្ស័យភ័យស្លន់ស្លោក៏ បានទុកម៉ូតូជនរងគ្រោះចោលរួចក៏បានរត់ឡេីងជិះម៉ូតូបក្សពួកដឹកគ្នាព្យាយាមគេចខ្លួនចេញពីកន្លែងកេីតហេតុ ។ តែខណៈពេលក៏មានក្រុមអ្នកដឹកជញ្ជូនអនឡាញមួយក្រុមជិះ ម៉ូតូប្រមាណ៧ទៅ៨គ្រឿងដេញនិងស្រែកចោរៗតាមពីក្រោយជនសង្ស័យ។

ប្រភពដមដែលបន្ត ថាលុះពេលដែលជនសង្ស័យបានជិះដឹកគ្នាព្យាយាមគេចខ្លួន ដល់តាមបណ្ដោយផ្លូវកម្ពុជា ក្រោម ជនសង្ស័យម្នាក់ដែលអង្គុយខាងក្រោយក៏បានដកកាំភ្លេីងខ្លីមួយដេីមបាញ់សំដៅមកលេីអ្នកដែលជិះដេញ តាមពីក្រោយចំនួនប្រមាណ៤ទៅ ៥គ្រាប់។ តែក្រុមអ្នកដឹក ជញ្ជូនអនឡាញនោះនៅតែជិះដេញតាម ជនសង្ស័យ ជាបន្តទៀតរហូតដល់ចំណុចផ្លូវ ២០០៤ ជនសង្ស័យក៏បានដកកាំភ្លើងបាញ់ជាច្រេីនគ្រាប់បន្ថែមទៀត បណ្ដាល ឲ្យត្រូវចំអ្នកដឹកជញ្ជូន អនឡាញម្នាក់ ក្នុងចំណោមជាច្រេីននាក់ ចំជង្គង់ខាងឆ្វេង ហេីយជនសង្ស័យបានបន្ថែម ល្បឿនជិះគេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាពតែម្ដង ។បន្ទាប់មកជនរងគ្រោះដែលរងរបួសក៏ត្រូវបានគ្នីគ្នាដឹក បញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកេីតហេតុក៏មានសមត្ថកិច្ចប៉ុស្តិ៍នរគបាលរដ្ឋបាល ទឹកល្អក់ទី១ បានចុះមកធ្វើការអន្តរាគមន៍ នឹង បាន នាំជនរងគ្រោះជាម្ចាស់ម៉ូតូទៅធ្វើការសាកសួរ នឹងដាក់ពាក្យបន្តឹងដេីម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ ជនសង្ស័យយកមក ផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕


អត្ថបទ៖ ត្រងយងតូច

Share.