ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល និង​ក្រុម​កូឡុំប៊ី សុទ្ធតែ​រក​បាន​​៣ពិន្ទុ​​មុន​គេ​ដូចគ្នា ក្នុង​ប្រកួត​បើក​ឆាក​ពានរង្វាន់​ធំ​ជាង​គេ​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង 2021 Copa América នៅ​ថ្ងៃ​ច័ន្ទ ទី១៤ ខែ​មិថុនា ឆ្នាំ​២០២១ នេះ។

លទ្ធផល​ប្រកួត​ពូល B៖
*ប្រេស៊ីល ៣-០ វេណេហ្ស៊ុយអេឡា
ទាត់​បញ្ចូល​ទី​ដោយMarquinhos នាទី​២៣,Neymar នាទី​៦៤, Gabriel Barbosa នាទី​៨៩
*កូឡុំប៊ី ១-០ អេក្វាឌ័រ
ទាត់​បញ្ចូល​ទី​ដោយ​ Cardona នាទី​៤២

វីដេអូហាយឡាយ​រវាង​ប្រេស៊ីល ជាមួយ​វេណេហ្ស៊ូយអេឡា

វីដេអូហាយឡាយរវាង កូឡុំប៊ី ជាមួយ អេក្វាឌ័រ

គូ​ប្រកួត​បន្ទាប់​ពូល A នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១៥ ខែ​មិថុនា ឆ្នាំ​២០២១៖
*អាហ្សង់ទីន ប៉ះ ឈីលី ម៉ោង​៤​ព្រឹក
*ប៉ារ៉ាហ្គាយ ប៉ះ បូលីវី នៅ​ម៉ោង​៧ព្រឹក

សូម​បញ្ជាក់​ថា​ពានរង្វាន់​បាល់ទាត់​វ័យ​១០៥ឆ្នាំ នេះ​​រៀបចំ​ឡើង​ដោយ​​​សហព័ន្ធ​កីឡា​បាល់ទាត់​អាមេរិក​ខាងត្បូង The South American Football Confederation (CONMEBOL) ​នៅ​ប្រទេស​ប្រេស៊ីល ក្រោយ​សហម្ចាស់​ផ្ទះ​អាហ្សង់ទីន និង​កូឡុំប៊ី សុំ​ដកខ្លួន។

អត្ថបទពាក់ព័ន្ធ៖ប្រេស៊ីល រែកពុន​ធ្វើ​ម្ចាស់​ផ្ទះ​ពាន​វ័យ​ចំណាស់​Copa América ក្រោយ​អាហ្សង់ទីន​​និង​​កូឡុំប៊ី ដក​ខ្លួន

​ព្រឹត្តិការណ៍​នេះ​​មាន​ក្រុម​ចូលរួម​ចំនួន​១០ក្រុម បែងចែក​ជា​២ពូល ​​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១។ ​ពូល A អាហ្សង់ទីន,​ប៉ូឡាវី,​អ៊ុយរុយហ្គាយ,​ប៉ារ៉ាហ្គាយ ចំណែក​ពូល B កូឡុំប៊ី,ប្រេស៊ីល,​វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និង​ប៉េរូ។ ក្រុម​ចំណាត់​ថ្នាក់​លេខ១​និង​លេខ២ តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ត្រៀម​ដណ្តើម​ជើង​ឯក​ជា​បន្ត។

ពានរង្វាន់ Copa America រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៦ ហើយ​ក្រោយ​មក​វិវត្តន៍​រៀបចំ​នៅ​រាល់​៣ឆ្នាំ​ម្តង ដោយ​ប្រទេស​អ៊ុយរ៉ាហ្គាយ ឈ្នះ​ពានរង្វាន់​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៥លើក ខណៈ​ក្រុម​ប្រេស៊ីល ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​​កាល​ពី​ឆ្នាំ​២០១៩។ ចំណែក​ក្រុម​អាហ្សង់ទីន ធ្លាប់​ឈ្នះ​បាន​១៤លើក ក្រុម​ប៉ារ៉ាហ្គាយ និង​ឈីលី ឈ្នះ​បាន​ម្នាក់​២លើក និង​កូឡុំប៊ី និង​បូលីវី ឈ្នះ​ម្នាក់​១លើក៕

Telegram-Troryorng
Share.