ក្រុមជម្រើសជាតិថៃ បានក្លាយជាម្ចាស់ជើងឯកនៃ AFF Mitsubishi Electric Cup ២០២២ ក្រោយយកឈ្នះវៀតណាម ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Thammasat នារាត្រីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ទាត់ចូលដោយប្រធានក្រុមកីឡាករ Theerathon Bunmathan។ ខណ:ជើងទី១ ស្មើគ្នា ២-២ ដូច្នេះសរុបទាំងពីរជើង (ថៃឈ្នះ ៣-២)។
មកទស្សនាវីដេអូដ៏ជក់ចិត្ត ១គ្រាប់ជ័យជម្នះរបស់ថៃ៖
ក្រុមជម្រើសជាតិថៃ ក្លាយជាក្រុមឈ្នះជើងឯកពានរង្វាន់បុរសប្រចាំតំបន់អាស៊ាន នេះបានច្រើនជាងគេ រហូតដល់ទៅ៧លើក ហើយសិង្ហបុរី ឈ្នះបាន៤លើក វៀតណាម ឈ្នះ២លើក និងម៉ាឡេស៊ី ឈ្នះបាន១លើក។ រីឯក្រុមឥណ្ឌូណេស៊ី ឡើងវគ្គផ្ដាច់ព្រ័ត្រសរុប៦លើក តែបរាជ័យរហូត៕