អ្នកប្រដាល់សាកលខ្មែរ អាប់ឌុលឡាស់ រ៉ាចាពៅ បានឈ្នះមេដាយប្រាក់ក្នុងការប្រកួតកីឡាប្រដាល់សកលព្រឹត្តិការណ៍ជើងឯកអាស៊ី Asian U22 Boxing Championships ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ នេះលើប្រភេទវិញ្ញាសាបុរស៩២គីឡូក្រាម។
កីឡាករខ្មែរ-អ៊ូប៊ែគីស្ថាន រូបនេះបានប្រកួតចាញ់ម្ចាស់មេដាយមាស គឺកីឡាករ Tokhirov Nusratbek មកពីប្រទេសអ៊ូប៊ែគីស្ថាន ដោយចៅក្រមទាំង៥សម្រេច ក្រោយប្រកួត៣ទឹក ក្នុងលទ្ធផល ៣០-២៧,៣០-២៧, ៣០-២៧, ៣០-២៧, ៣០-២៧)។
កម្ពុជា បានបញ្ជូនកីឡាករ ៣ រូប និងកីឡាការីនីមួយរូប ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតទ្វីបអាស៊ី មួយនេះ ព្រឹត្តិការណ៍នេះ មានប្រទេសចំនួន ២១ ក្នុងទ្វីបអាស៊ី ចូលរួម ដោយមានកីឡាករ-កីឡាការិនី សរុបចំនួន ២៤៣ នាក់ ចាប់ដំណើរការពីថ្ងៃទី១៦ ខែមករា ដល់ ថ្ងៃទី២៧ មករា ២០២៣។ កម្មវិធីប្រកួតនេះដែរមានមានចំនួន១៣វិញ្ញាសាសម្រាប់បុរស និង១១វិញ្ញាសាសម្រាប់នារី៕