ទីបំផុតទៅ លោក ប្រាជ្ញ ចន្ទ បានជាប់ជាប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប បន្ទាប់ពីសមាជិកសភាទាំង បានបោះស្នោតគាំទ្រ ផ្ដល់សេចក្ដីទុកចិត្ត។ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនេះ ធ្វើឡើងនៅឯសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ មិថុនា ២០២១ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយមានសមាជិកសភាចូលរួមចំនួន៨២រូប។
បន្ទាប់ពីការបោឆ្នោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ដោយរដ្ឋសភាហើយនោះ លោក ប្រាជ្ញ ចន្ទ នឹងត្រូវធ្វើពិធីស្បថចូលកាន់តំណែង។
គួរបញ្ជាក់ថា លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូប ក្នុងចំណោម២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប ទៅកាន់រដ្ឋសភា ហើយដែលត្រូវបានជ្រើសរើសដោយ គណបក្សប្រជាជនកម្ពុជា ស្របតាម«ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត»។
អំពីប្រវត្តិការងារ របស់លោក ប្រាជ្ញ ចន្ទ លោកបានបំពេញការងារ
- ចន្លោះពីឆ្នាំ ១៩៩១ – ២០០១ ជាមន្រ្តីជាន់ខ្ពស់មហាផ្ទៃ
- ចន្លោះពីឆ្នាំ ២០០១ - ២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំ
- ចន្លោះពីឆ្នាំ ២០១៤ – ២០១៧ ជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ ២០១៧ រហូតដល់ក្លាយជាប្រធាន គ.ជ.ប នាពេលបច្ចុប្បន្ននេះ៕
ខាងក្រោមនេះ គឺជាបណ្ដុំរូបភាព ដែលរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់ លោក ប្រាជ្ញ ចន្ទ កាលពីព្រឹកថ្ងៃទី ២៤ ខែមិថុនា ២០២១