កញ្ញា កុសម៉ា ភីរ៉ាផា តារាសម្ដែងខ្មែរដែលមានមុខមាត់ស្រស់ស្អាត ហើយមានទម្រង់មុខស្រដៀងទៅនឹងតារាស្រីថៃជាច្រើនដួងនោះ ត្រូវបានមជ្ឈដ្ឋានមហាជនលើកសរសើរច្រើន ថាស្រីស្រស់រូបនេះមានរូបរាងស្អាត ស្រឡូន តូចត្រឡឹង គួរឱ្យស្រលាញ់ តើកញ្ញា មានរូបមន្ត និង គន្លឹះពិសេស បែបណាទើបអាចរក្សារាងឱ្យនៅតែតូចច្រឡឹងស្អាតបែបនេះ?
សូមចុចអាន ហ្វេនៗសរសើរ៖ តារាសម្ដែង កុសម៉ា ភីរ៉ាផា មានទម្រង់មុខស្រដៀងនឹងតួឯកស្រីថៃ៣នាក់!
ថ្ងៃនេះសារព័ត៌មានត្រយងមានឱកាសបានជួបសម្ភាសន៍ជាមួយនឹងកញ្ញា តាមប្រព័ន្ធសារអេឡិចត្រូនិច ដើម្បីចែករំលែកជាបទពិសោធន៍ ជូនដល់ប្រិយមិត្តអ្នកអានត្រយង ក៏ដូចជាអ្នកគាំទ្រដែលតែងតែដឹងពីគន្លឹះអាថ៌កំបាំង រូបរាងស្អាតរបស់តារាស្រីឆ្នើមរូបនេះ។
១. ហាត់ប្រាណ ( ជិះកង់ រត់ ហាត់យូហ្គា )
កុសម៉ា ភីរ៉ាផា បានឱ្យដឹងថាកញ្ញាជាមនុស្សម្នាក់មានទម្លាប់ ចូលចិត្តហាត់ប្រាណ ហើយតែងតែហាត់ជាប្រចាំ មានដូចជា ជិះកង់ រត់ ដើរ និងហាត់យូហ្គានៅផ្ទះ ។ កញ្ញាបានឱ្យដឹងដែរថា ឱ្យតែអនុវត្តការហាត់ប្រាណ ឱ្យបានខ្ជាប់ខ្ជួននឹងជួយយើងឱ្យមានសុខភាពល្អ មិនបាច់ប្រើថ្នាំសម្រកគីឡូនោះទេ ដូចជាកញ្ញា អាចរក្សារូបរាងបានស្អាត ដោយមិនមានប្រើថ្នាំបញ្ចុះទម្ងន់។
២.ញ៉ាំទឹកសណ្ដែកពណ៌ស លាយជាមួយនឹងគ្រាប់ជី
ទឹកសណ្ដែកគ្រាប់ជីនេះ អ្នកចូលចិត្តញ៉ាំត្រជាក់អាចទឹកកកបាន មួយថ្ងៃញ៉ាំឱ្យបាន ២កែវ តែបើញ៉ាំបានកាន់តែច្រើន កាន់តែល្អ។ កញ្ញាក៏បានបញ្ជាក់ដែរថាព្រឹកឡើងក្រោកពីគេង មុនញ៉ាំអាហារពេលព្រឹក កញ្ញា ទឹកសណ្ដែកពណ៌សជាមួយគ្រាប់ជីមួយកែវ ចំណែកពេលយប់ កញ្ញាញ៉ាំទឹកសណ្ដែកពណ៌ជាមួយនឹងគ្រាប់ជីមួយកែវទៀត មុនពេលចូលគេង។
នេះជាគន្លឹះខ្លះរបស់ស្រីស្អាត កុសម៉ា ភីរ៉ាផា ចំពោះអ្នកដែលចង់បានរាងស្អាត និង អ្នកដែលតែងតែចង់ដឹងពីអាថ៌កំបាំងរបស់កញ្ញាអាចយកទៅអនុវត្តតាមបាន៕