បាល់ទះជម្រើសជាតិកម្ពុជា ផ្នែកបុរស បានយកឈ្នះសិង្ហបុរី ក្នុងលទ្ធផល៣ សិតទល់និង១ (២៥-២០ , ២៥-១៩ , ២២-២៥, ២៥–១២) ប្រកួតទី២ នៃការប្រកួតកម្មវិធី Tri-Nation Volleyball Cup 2023 កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅទីលានបាល់ទះ MBSA Indoor Volleyball Hall Section 4 នៅ Shah Alam, Selangor ម៉ាឡេស៊ី។
កាលពីជំនួនទី១ ថ្ងៃទី២៩ ខែមីនា ក្រុមកម្ពុជា បានភ្លាត់ចាញ់ក្រុមម៉ាឡេស៊ី A ប្រកួតទី១ នៃកម្មវិធី Tri-Nation Volleyball Cup 2023 ក្នុងលទ្ធផលក្រុមជម្រើសជាតិកម្ពុជា ០–៣ ក្រុមជម្រើសជាតិ ម៉ាឡេស៊ី A (២៦–២៨, ២១–២៥,១២–២៥)។
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ផ្នែកបុរស នឹងត្រូវប៉ះក្រុមម៉ាឡេស៊ី B ប្រកួតទី៣ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះវេលាម៉ោង ៧:៣០នាទី។ និងក្រុមម៉ាឡេស៊ី A ប៉ះ សិង្ហបុរី វេលាម៉ោង ៩:៣០នាទី។ តាមគម្រោងការប្រកួតនេះដំណើរការពីថ្ងៃទី២៩ ខែមីនា ដល់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ គឺជាវគ្គផ្ដាច់ព្រ័ត្រ៕