កំពង់ស្ពឺ ៖ ហាងKTV មួយកន្លែងយុីហោ មាន់ស្រែ បន្លែធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបឹងស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ច ស្នងការខេត្ត ចុះបង្ក្រាបជាក់ស្តែង បន្ទាប់ពីលួចបើកបង្កប់បម្រើសេវាផ្លូវភេទ ឃាត់ខ្លួនម្ចាស់ផ្ទះ មេការ និងរំដោះស្ត្រីបម្រើសេវាផ្លូវភេទចំនួន១៨នាក់ កាលពីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បង្ក្រាបទីតាំងខាងលើលួចបង្កប់បម្រើសេវាផ្លូវភេទ ឃាត់ខ្លួនមនុស្ស២នាក់ ឈ្មោះ យូរ អាត់ ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ហាង , ឈ្មោះ លី មុំ ភេទស្រី អាយុ៣០ឆ្នាំ ជាមេការ ហើយសមត្ថកិច្ចរំដោះស្ត្រីបម្រើសេវាផ្លូវភេទចំនួន១៨នាក់ ។

ក្រោយបង្ក្រាបបាន ម្ចាស់ហាងនិងមេការ សមត្ថកិច្ចនាំយកទៅសាកសួរនិងកសាងសំណុំរឿងនៅស្នងការខេត្ត ចំណែកស្ត្រីបម្រើសេវាផ្លូវភេទចំនួន១៨នាក់ សមត្ថកិច្ចប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ច ចាត់ចែងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.