ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្តឈរចំណាត់ថ្នាក់លេខ១៧៦ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) ប្រចាំខែមិថុនា ឆ្នាំ២០២៣ នេះបើយោងតាមការបញ្ជាក់របស់គេហទំព័រ FIFA.Com។
ពោលគឺរក្សាចំណាត់ថ្នាក់ដដែលបើធៀបនឹងខែមុន ក្រោយបរាជ័យក្រោមថ្វីជើងបង់ក្លាដែស ក្នុងលទ្ធផល ១-០ ជំនួបមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋាន (ស្តាតអូឡាំពិក) ចំថ្ងៃ FIFA Day។
បើធៀបនឹងប្រទេសនៅអាស៊ីអាគ្នេយ៍ កម្ពុជាស្ថិតនៅលេខ៨ ដោយឈរលើឡាវ ប្រ៊ុយណេ និងទីម័រខាងកើត។ចំណែកវៀតណាមឈរលេខ១នៅអាស៊ីអាគ្នេយ៍ ដោយស្ថិតនៅលេខ៩៥ ក្នុងតារាង FIFA Ranking រីឯ ថៃលេខ១១៤, ហ្វីលីពីនស្ថិតនៅលេខ១៣៥, ម៉ាឡេស៊ីលេខ១៣៦, ឥណ្ឌូណេស៊ីលេខ១៥០, មីយ៉ាន់ម៉ាលេខ១៦០, សិង្ហបុរីលេខ១៥៨៕
FIFA Ranking តំបន់អាស៊ាន៖
ខាងក្រោមនេះគឺ Top 15 តំបន់អាស៊ី៖