លោក Sam Allison បានក្លាយជាអាជ្ញាកណ្តាលស្បែកខ្មៅដំបូងគេបង្អស់នៅ Premier League ចាប់តាំងពីឆ្នាំ២០០៨ ខណៈដែលលោកបានឈានជើងដឹកនាំការប្រកួតនៅអង់គ្លេល កាលពីថ្ងៃទី២៦ ខែឆ្នូ ឆ្នាំ២០២៣ កន្លងទៅ។
ជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់បាល់ទាត់អង់គ្លេល ដែលលោកអាជ្ញាកណ្តាល Sam Allison បានចូលដឹកនាំការប្រកួតរបស់ Sheffield United’s ចាញ់ Luton Town ២-៣ ក្នុងថ្ងៃ Boxing Day ធ្វើឱ្យគាត់ក្លាយជាបុរសស្បែកខ្មៅដើម្បីដឹកនាំការប្រកួតនៅប្រទេសអង់គ្លេស។
អតីតអ្នកពន្លត់អគ្គីភ័យវ័យ៤២ឆ្នាំរូបនេះ ជាអាជ្ញាកណ្តាលទី២ ដែលបានកាត់ក្តីក្នុងនាមជាមន្រ្តីមានសម្បុរខ្មៅ បន្ទាប់ពីលោក Uriah Rennie ដែលជាបុរសទី១ បានកាត់ក្តីនៅពានរង្វាន់បាល់ទាត់អង់គ្លេល កាលពីឆ្នាំ២០០៨ ពោលគឺ១៥ឆ្នាំមុន ក្នុងនាមជាមន្រ្តីអាជ្ញាកណ្តាល ដែលមានសម្បុរខ្មៅដូចគ្នា។
នេះជាការលើកទឹកចិត្តមួយសម្រាប់ការមិនរើសអើងជាតិសាសន៍ និងពណ៍សម្បុរនៅក្នុងតំបនអឺរ៉ុប ខណៈលោកត្រូវបានគេចាត់ទុកថាជាបុគ្គលគំរូ នៅក្នុងវិស័យបាល់ទាត់នៅអង់គ្លេល ថែមទៀតផងនៅចុងឆ្នាំ២០២៣ នេះ។
សូមជម្រាប់ថា លោក Sam Allison រូបលោកកើតនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៨០ បច្ចុប្បន្នមានវ័យ ៤២ឆ្នាំ។ លោក Sam Allison បានចំណាយពេលវេលាជាមួយបាល់ទាត់ក្នុងនាមជាកីឡាករ អស់រយះពេល ១៣ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៣ ដោយបានចូលរួមឱ្យក្លិបចំនួន៨ផ្សេងគ្នា ក្នុងនោះបង្ហាញខ្លួនសរុប ២២៣ប្រកួត រកបាន៤១គ្រាប់ ក្នុងនាមជាកីឡាករខ្សែបម្រើ។
គួរឱ្យដឹងថា ថ្មីៗនេះ លោកស្រី Rebecca Welch បានបង្ហាញខ្លួនក្នុងនាមជាអាជ្ញាកណ្តាលស្រ្តីដំបូងគេនៅអង់គ្លេល ដែលបានកាត់ក្តីក្នុងជំនួប Burnley យកឈ្នះ Fullham ក្នុងលទ្ធផល ២-០ កាលពីរាត្រីថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០២៣ កន្លងទៅ ។
ដូចនេះលោក Sam Allison និង អ្នកស្រី Rebecca Welch អ្នកទាំងពីរ គឺបានបង្តើតប្រវត្តិសាស្រ្តថ្មីសម្រាប់បាល់ទាត់អង់គ្លេល នៅចុងឆ្នាំ២០២៣ នេះ៕