សេអ៊ូល៖ អាជ្ញាធរបាននិយាយថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះរោងចក្រផលិតអាគុយរបស់កូរ៉េខាងត្បូង នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ដោយក្នុងនោះមានមនុស្សម្នាក់បានស្លាប់ និង២១នាក់ផ្សេងទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ខណៈភ្លើងបានបន្តឆាបឆេះ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤។
![](https://cdn.troryorng.com/wp-content/uploads/2024/06/24132006/1-43.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/24132045/4-9.jpg)
រោងចក្រផលិតអាគុយ lithium ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Aricell ដែលជាក្រុមហ៊ុនផលិតអាគុយរបស់កូរ៉េខាងត្បូង វាមានទីតាំងនៅទីក្រុង Hwaseong ភាគខាងត្បូងទីក្រុងសេអ៊ូល។
![](https://cdn.troryorng.com/wp-content/uploads/2024/06/24131956/2-17.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/24132018/3-15.jpg)
ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា លោក Yoon Suk Yeol បានចេញសេចក្តីណែនាំបន្ទាន់ដល់អាជ្ញាធរ ដោយប្រាប់ពួកគេឱ្យ «ប្រមូលក្រុមអ្នកជួយសង្រ្គោះ និងឧបករណ៍ដែលមានទាំងអស់ ដើម្បីផ្តោតលើការស្វែងរក និងជួយសង្គ្រោះមនុស្សនៅខាងក្នុងរោងចក្រ»។ លោកប្រធានាធិបតី ក៏បានព្រមានអាជ្ញាធរថា «ពួកគេគួរតែធានាសុវត្ថិភាពរបស់អ្នកពន្លត់អគ្គីភ័យ ផងដែរ»។
ទាក់ទិននឹងបញ្ហានេះ ការខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យ និងជួយសង្គ្រោះកំពុងបន្ត ហើយមូលហេតុនៃការឆេះនេះនៅមិនទាន់ដឹងនៅឡើយទេ ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/24132036/356363b3-fire-at-primary-battery-manufacturing-plant-in-hwaseong-south-korea-x-pic-240624-1-1024x640.webp)
សូមជម្របថា កូរ៉េខាងត្បូងជាប្រទេសផលិតអាគុយដ៏ធំមួយ រួមទាំងផលិតឧបករណ៍ប្រើក្នុងរថយន្តអគ្គិសនីផងដែរ។ ជាក់ស្ដែងក្រុមហ៊ុនផលិតអាគុយខាងលើ ក៏បានផ្គត់ផ្គង់ការផលិតឱ្យក្រុមហ៊ុនផលិត EV នៅជុំវិញពិភពលោក រួមទាំងក្រុមហ៊ុន Tesla ផងដែរ៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)