ភ្នំពេញ៖  ត្រឹមរយៈពេល០៧ថ្ងៃ នគរបា​លចំណុះឲ្យក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន៤៧ករណី និងឃាត់ខ្លួន៦៤នាក់ នៅ ទៅទូទាំងប្រទេស។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ មកដល់ថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន៤៧ករណី នឹងឃាត់ខ្លួនមនុស្ស ចំនួន៦៤នាក់។ ហើយ កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់សមត្ថ ចំណុះក្រសួងមហាផ្ទៃនេះ គឺបានកើតឡើងនៅក្នុងភូមិសាស្ត្ររាជធានីខេត្តចំនួន១៦។

ដោយក្នុងនោះមានដូចជា៖ ខេត្តត្បូងឃ្មុំ បង្រ្កាបបានចំនួន១១នាក់។ ខេត្តសៀបរាម ០៩នាក់។ តាកេវ ឃាត់ខ្លួនបានចំនួន០៨នាក់។  ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនចំនួន០៦នាក់ ។ ​កណ្តាល ឃាត់ខ្លួន០៥នាក់ ។ ភ្នំពេញ ឃាត់ខ្លួនបានចំនួន០៤​ នាក់។ បាត់ដំបង ឃាត់ខ្លួន០៤នាក់។  ក្រៅពីនេះដូចជានៅឯភូមិសាស្ត្រ ខេត្តព្រះវិហា​រ ,កំពង់ស្ពឺ កំពង់ចាម, ព្រះសីហនុ,ព្រៃវែង កំពត់  ប៉ៃលិ​ន ក្រចេះ ​និងស្វាយរៀង  ដែលខេត្តទាំងនេះ មានខេត្តខ្លះមាន០៣នាក់ ហើយខេត្តខ្លះ០២ នាក់ និងខេត្តខ្លះម្នាក់ ។

ក្នុងចំណោមបទល្មើសរយពេល០៧ថ្ងៃដែល សម្ថកិច្ចនគរបាលចំណុះក្រសួងមហាផ្ទៃ ប្រតិបត្តិការបានបង្រ្កាបនេះ ក្នុងនោះគឺមានបទល្មើស ចំរុះ បទល្មើលនោះមាន ដូចជា បទល្មើសលួច បង្ក្រាបបានចំនួន២១ករណី, អំពើហិង្សា​បានចំនួន១២ករណី ករណីលួចដែលប្រើសកម្មភាពរហស៍  ឬហៅថាឆក់ មានចំនួន០៥ករណី ឃាតកម្ម ចំនួន០៥ករណី ឆបោក មានចំនួន០៣ករណី និង រំលោភសែបសន្ទវៈ ចំនួន០២ករណី។

ការធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាភារកិច្ចស្នូលរបស់ក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសជាឱឡារិក ដាក់ការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានេះ ជាកិច្ចការអាទិភាពមួយ ក្នុងចំណោមអាទិភាព ៦ចំណុច ដែលត្រូវធានាអនុវត្តឱ្យបានជោគជ័យនិងប្រកបដោយប្រសិទ្ធភាព ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទ ៖ សង្គម

Share.