កំពង់ចាមៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្នុងខេត្តកំពង់ចាម ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/27154337/414-1024x682.jpg)
ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា បញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលយើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា និងមិនមានការយោគយល់ និងលើកលែង ជាដាច់ខាតចំពោះករណីល្មើសមួយនេះ ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/27154521/417.jpg)
ឯកឧត្តម នឹងចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះបុគ្គលដែលមានសមត្ថកិច្ចណា លូកដៃចូលអន្តរាគមន៍ក្នុងបទល្មើសគ្រឿងញៀននេះ ។គួរបញ្ជាក់ថា គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញនាពេលនេះមាន ចំនួនជាង ៣,៧គីឡូក្រាម ដែលប្រព្រឹត្តទៅនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ៕
អត្ថបទ៖ អាចារ្យលាក់
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)