ព្រះសីហនុ ៖ ស្ត្រីលក់បន្លែ២នាក់រងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តPrius បើកលឿនជ្រុលទៅបុកពីក្រោយរុឺម៉កម៉ូតូលក់បន្លែ កំពុងបើកស្របទិសគ្នា ក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/30161649/1000005483-1024x771.jpg)
តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BH-1852 បើកលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរុឺម៉កម៉ូតូលក់បន្លែ បណ្តាលឱ្យស្ត្រី២នាក់ អ្នកបើកម៉ូតូនិងអ្នករួមដំណើរ រងរបួសធ្ងន់ ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/30161657/1000005481-1024x771.jpg)
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកចម្ការចេក ចំណែករថយន្តនិងរុឺម៉កម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត រង់ចាំដោះស្រាយនៅពេលក្រោយ ៕
![](https://cdn.troryorng.com/wp-content/uploads/2024/06/30161705/1000005482-1024x771.jpg)
អត្ថបទ÷តាតុងសែនជ័យ
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)