កណ្តាល៖ នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១២ និង ៥០ នាទីនៅចំណុចចុងព្រែកម៉ែនស្ថិតនៅ ភូមិ ទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្ត កណ្តាល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ បងប្អូនករណីអំពើលួចត្រយ៉ូងចេក ជា១០០ដង និងប្រើប្រាស់គ្រឿងញៀន។
![](https://cdn.troryorng.com/wp-content/uploads/2024/07/01125006/483.jpg)
ជនសង្ស័យ១.ឈ្មោះ បាន ពេញចិត្ត ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ .មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)
២.ឈ្មោះ បាន ចិត្រា ហៅខ្ញីភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ .អ្នកទាំងពីរត្រូវជាបងប្អូនបង្កេីតនិងគ្នាមានទីលំនៅភូមិ ព្រែកកែវ ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)។
វត្ថុតាងចាប់យកៈត្រយ៉ូងចែកចំនួន ០៧ ត្រយ៉ូង និង ត្រនាប់ជេីងចំនួន ០២ គូ។
ជនសង្ស័យទាំងពីរនាក់បងប្អូនជាមនុស្សប្រេីប្រាស់គ្រឿងញៀនជាប្រចាំហេីយតែងតែដេីរលួចត្រូងចេករបស់ប្រជាពលរដ្ឋនៅក្នុងឃុំកោះខែលជាញឹកញាប់។
នៅថ្ងៃកេីតខាងលេីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋកោះខែលសការណ៍ជាមួយកម្លាំងប្រជាការពារ និង លោកមេឃុំកោះខែលបានជិះម៉ូតូល្បាតនៅចំណុចចុងព្រែកម៉ែនស្ថិតនៅភូមិ ទេពអរជូន ឃុំកោះខែលក៏បានជួបជនសង្ស័យឈ្មោះ បានពេញចិត្ត កំពុងធ្វេីសកម្មភាពលួចកាច់ត្រូយ៉ូងចេករបស់ប្រជាពលរដ្ឋចំណែកឈ្មោះ បាន ចិត្រា យួរថងពណ៌ខ្មៅដាក់ត្រយ៉ូងចេករួចក៏បានឃាត់ខ្លួនយកមកប៉ុស្តិ៍ដេីម្បីធ្វេីការសាកសួរ។
![](https://cdn.troryorng.com/wp-content/uploads/2024/07/01125046/484-1024x768.jpg)
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យទាំងពីរនាក់បានសារភាពថាខ្លួនធ្លាប់បានធ្វេីសកម្មភាពលួចត្រយ៉ូងរបស់ប្រជាពលរដ្ឋនៅភូមិ ព្រែកកែវ ភូមិ កោះខែល ភូមិទេពអរជូន និង ភូមិស្វាយជួរ បានចំនួនប្រហែល១០០ដងជាងមកហេីយពេលលួចត្រយ៉ូងចេកបានគឺយកទៅលក់ឲ្យឈ្មោះ គ្រុយ គ្រឿន នៅភូមិ ទេពអរជូន ត្រយ៉ូងចេកតូចលក់បានលុយចំនួន ៥០០៛ ត្រយ៉ូងចេកធំលក់បានលុយ ១០០០៛ ត្រយ៉ូងចេកដែលពួកខ្ញុំលួចគឺភាគច្រេីនត្រយ៉ូងចេកទឹមធ្លាក់ត្រយ៉ូង។
![](https://cdn.troryorng.com/wp-content/uploads/2024/07/01125118/485-1024x768.jpg)
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ មានបងប្អូនប្រជាពលរដ្ឋដែលបាត់ត្រយ៉ូងចេក ប្រមាណជិត៣០នាក់ មកដាក់ពាក្យប្តឹងលើជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។