ភ្នំពេញ៖ ម៉ូតូ pcx ពណ៌សពាក់ស្លាកលេខភ្នំពេញ1HA-7060ជិះគ្នាពីរនាក់ប្ដីប្រពន្ធ ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវសុខហុក លុះមកដល់កែងជាមួយនឹងផ្លូវឧកញ៉ាទេពផន បានស៊ីញ៉ូបត់ឆ្វេង ក៏ត្រូវរថយន្តស៊េរីទំនើបម៉ាកKIAពណ៌សពាក់ស្លាកលេខភ្នំពេញ2AZ-1703បើកបរដោយជនជាតិចិន តាមបណ្ដោយផ្លូវឧកញ៉ាទេពផនក្នុងទិសដៅ ពីលិចទៅកើតក៏បានបុកម៉ូតូ pcx ប៉ើងជាង 20 ម៉ែត្រ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យឣ្នកជិះពីក្រោយរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯអ្នកបើកបរជាប្តីគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ រីឯរថយន្តត្រូវបានរងការខូចខាតខាងមុខផ្នែកខាងឆ្វេងដោយបែកស្តុប បែកកាងខាងមុខ អស់ពាក់ក ណ្ដាល ចំណែកឯម៉ូតូ pcx រងការខូចខាតបែកខោអាវខាងឆ្វេងខាងស្ដាំ ដែលហេតុការនេះស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ7មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី 29 ខែកញ្ញាឆ្នាំ 2021 ។

ក្រោយពីកើតហេតុសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់បឹងព្រលិត បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការសម្របសម្រួលឲ្យភាគីទាំងពីរចរនៅកន្លែងកើតហេតុ ដោយមិនរំខានសមត្ថកិច្ចធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលនោះឡើយ៕

Share.