បន្ទាប់ពីមានការផ្សព្វផ្សាយវីដេអូអំពីព្រះសង្ឃមួយអង្គឆាន់ចង្ហាន់តាមផ្លូវនិងមានការ លើកឡើងថា ព្រះសង្ឃគង់នៅវត្តផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ត សៀមរាបពុំមានចង្ហាន់នោះ

នៅព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ព្រះមេគណខេត្តនិង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាបបានចាត់ក្រុមការងារសាលាគណ និងមន្ដ្រីមន្ទីរធម្មការនិងសាសនាចុះទៅដល់វត្ត ប៉ុន្ដែមិនពិតដូចការផ្សាយនោះទេ។

សាលាគណខេត្តសៀមរាប បានបំភ្លឺដូចតទៅ៖

ករណីវីដេអូបង្ហាញពីព្រះសង្ឃឆាន់ចង្ហាន់មាត់ផ្លូវដែលបានបង្ហោះថាព្រះសង្ឃដាច់ចង្ហាន់នោះ ជាព័ត៌មានមិនពិតទេ និងជាការបំប៉ោងបំពុលសង្គមតែប៉ុណ្ណោះ។

ជាការពិតព្រះសង្ឃមានវ័យចំណាស់អង្គនោះ គង់នៅវត្តអន្លង់ធំលើខ្នងភ្នំគូលេន ក្នុងស្រុកស្វាយលើ។ ឯការឆាន់នៅក្បែរចិញ្ចើមថ្នល់នោះគឺពេលព្រះអង្គនិមន្តទៅព្យាបាលជំងឺនៅភូមិក្នុងឃុំកន្ទួតនោះ។ ពេលនិមន្តត្រឡប់មកវិញត្រូវគង់ចាំរថយន្តឈ្នួលនៅមុខវត្តឥន្ទបារមីសិរីរដ្ឋដូចដែលឃើញក្នុងវីដេអូ តែដោយជិតផុតម៉ោងឆាន់ចង្ហាន់ថ្ងៃត្រង់ ញាតិញោមក៏បានទិញបាញ់ស៊ុងដែលគេលក់តាមម៉ូតូប្រគេន ព្រោះគ្មានអ្វីលក់នៅម្តុំនោះទេ។

 #បច្ចុប្បន្នលោកតាបានលាចាកសិក្ខាបទ(សឹក)ចំនួន បីខែហើយ។

រូបលោកតាឆាន់តាមផ្លូវ បន្ទាប់ពី លាចាកសិក្ខាបទ

ក្រោយឃើញវីដេអូ ព្រះមេគណខេត្តបានចាត់មន្ត្រីសង្ឃខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី ឡាច លាង ព្រះធម្មធរគណៈខេត្តបានចុះដល់ទីតាំងជាក់ស្ដែង បានរកឃើញថា វត្តឥន្ទបារមីសិរីរដ្ឋ ភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដូចឃើញក្នុងវីដេអូនោះ គឺមិនមានការខ្វះខាតអ្វីទេ ក្នុងវត្តមានព្រះសង្ឃពីរអង្គគង់នៅធម្មតា៕

Share.