ស្រុកស្ទឹងហាវ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី ម៉ិញ វុទ្ទី មេបញ្ជាការរង បានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ត្រង់ចំណុចក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ទី១ឈ្មោះ សៀក សុី ភេទប្រុស អាយ៤១ ឆ្នាំ ទីកន្លែងកំណើត ភូមិព្រែកសាហាយ ឃុំពូលធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ទីលំនៅបច្ចុប្បន្នស្នាក់នៅ ក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

២/ឈ្មោះអាង សេងហួរ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ភូមិចំការលើ ឃុំអណ្ដូង ស្រុកតារាសាគរ ខេត្តកោះកុងស្នាក់នៅភូមិ ភូមិឫទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

៣/ឈ្មោះវ៉ាន់ ពិសិដ្ឋ ភេទ ប្រុស២៧ឆ្នាំទីកន្លែងកំណើត ភូមិឫស្សី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត ស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងចាប់យករួមមាន ម្សៅសថ្លាចំនួន២កញ្ចប់(០,៥១គ្រាមថ្លឹងទាំងសំបក) ខ្សៀចំនួន៥ ដបជក់ចំនួន១ ជញ្ជីងថ្លឹងចំនួន០១ កន្ទ្រៃចំនួន២ កាំភ្លើងកែឆ្នៃ ចំនួន៤ដើម ដាវ១ដើម ទូរសព្ទដៃចំនួន០៥គ្រឿង លុយរៀលចំនួន១០ ម៉ឺនរៀល ដែកកេះចំនួន០៦ សម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធីច្បាប់៕

អត្ថបទ៖ លី សិភាស់

Share.