អ្នកដំណើរ២នាក់ បានរងរបួសនៅលើយន្ដហោះ Scoot Airline ដែលត្រៀមហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Taoyuan កោះតៃវ៉ាន់ ឆ្ពោះទៅកាន់ប្រទេស សិង្ហបុរី កាលពីថ្ងៃ អង្គារ ក្រោយមានហេតុការណ៍ផ្ទុះដុំសាកថ្ម Power Bank ស្របពេលដែលត្រៀមនឹងហោះហើរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times នាថ្ងៃ ពុធ ទី ១១ ខែ មករា ឆ្នាំ ២០២៣។

ជើងហោះហើរ TR993 ត្រូវបានគេរពឹងថា នឹងហោះហើរនៅម៉ោង ៧:៣៥នាទីល្ងាចថ្ងៃ អង្គារ ហើយមកដល់ប្រទេស សិង្ហបុរី នៅម៉ោងប្រហែល ១២:២០នាទីថ្ងៃត្រង់។

តាមការបញ្ជាក់ពីខាងជើងហោះហើរ Scoot បានឲ្យដឹងថា អ្នករងរបួសទាំង២នាក់ គឺម្នាក់ជាម្ចាស់ដុំសាកថ្ម Power Bank និង ម្នាក់ទៀតជាអ្នករួមដំណើរជាមួយគ្នា បានរងរបួសស្រាលរលាកម្រាមដៃ។

រថយន្ដពន្លត់អគ្គីភ័យ ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីអាជ្ញាធរអាកាសយានដ្ឋានបានទទួលការជូនដំណឹងនៅម៉ោង ៧:៤០នាទីយប់ ហើយយន្ដហោះបានត្រឡប់ទៅកាន់ផ្លូវរត់វិញបន្ទាប់ពីភ្លើងត្រូវបានពន្លត់។

ក្រោយបញ្ចប់បញ្ហា ក្រុមការងារជើងហោះហើរ TR993 បានសូមអភ័យទោសចំពោះឧប្បត្តិហេតុនេះ ហើយបានប្រកាសពីសុវត្ថិភាពរបស់អតិថិជន និង នាវិក គឺជាអាទិភាពចម្បងរបស់ក្រុមហ៊ុន យើងនឹងស៊ើបអង្កេតលើឧប្បត្តិហេតុនេះជាបន្ដទៀត៕

ប្រភព៖ The Straits Times

Share.