ទីបំផុតក្រុមភ្នំពេញក្រោន បានបន្តកំណត់ត្រា ជាក្រុមកម្ពុជា ទាំងអស់ដែលឈ្នះក្រុមមកពីប្រទេសឡាវ គ្រប់ពេលក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់កម្រិតទ្វីបអាស៊ី AFC Cup ក្រោយយកឈ្នះលើក្រុម Young Elephants នៅវគ្គជម្រុះ Preliminary round 2 ដោយលទ្ធផល ២-០ លើទីលានកីឡដ្ឋាន Smart RSN ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។
ការប្រកួតក្រោមការកាត់សេចក្តីពីសំណាក់លោកអាជ្ញាកណ្ដាលជនជាតិឥណ្ឌា Pranjal Banerjee ដែលចាប់ផ្ដើមពីម៉ោង៦:៣០នាទី ក្រោយផ្អាកបណ្ដោះអាសន្ន១៥នាទីចំនួន២លើក ព្រោះតែទឹកដក់លើទីលានដោយសារភ្លៀងធ្លាក់ខ្លាំង។ គ្រាប់បាល់ជ័យជម្នះរបស់ម្ចាស់ផ្ទះភ្នំពេញក្រោន រកបានដោយកីឡាករបរទេសចំនួន៣រូបគឺកីឡាករជប៉ុន Shintaro Shimizu, Yudai Ogawa និងកីឡាករកូឡុំប៊ី Andrés Nieto។ ចំណែកកីឡាកររបស់Young Elephants គឺកីឡាករ Emmanuel Jugbe Doe ត្រូវលោកអាជ្ញាកណ្ដាលពិន័យកាតក្រហមនៅចុងវគ្គទី២។
អត្ថបទពាក់ព័ន្ធ៖សមាជិកលីគកំពូលកម្ពុជា ទាំងអស់ទទួលបានអាជ្ញាបណ្ឌពីសហព័ន្ធបាល់ទាត់អាស៊ីជាប្រវត្តិសាស្រ្ត
ដូច្នេះក្នុងនាមជាអ្នកឈ្នះនៅវគ្គជម្រុះ Preliminary round 2 ក្រុមភ្នំពេញក្រោន ទទួលបានសិទ្ធិបន្តឡើងទៅប្រកួតវគ្គ Play-off round ដែលមានក្រុម Tampines Rovers របស់សិង្ហបុរី កំពុងអង្គុយចាំ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លើទីលានកីឡដ្ឋាន Jalan Besar Stadium នៅប្រទេសសិង្ហបុរី។
អត្ថបទពាក់ព័ន្ធ៖កីឡាករមីយ៉ាន់ម៉ា និយាយពីឱកាសជួយភ្នំពេញក្រោន នៅAFC Cup ក្រោយដល់កីឡដ្ឋាន Smart RSN
មុនមានកៅអីចូលប្រកួតក្នុងវគ្គជម្រុះនេះ ក្រុមភ្នំពេញក្រោន គឺជាក្រុមលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២២ កន្លងទៅ ខណៈនេះជាលើកទី២ហើយដែលក្រុមភ្នំពេញក្រោន ចូលប្រកួតត្រឹមវគ្គជម្រុះនេះ ដោយលើកដំបូងក្នុងឆ្នាំ២០១៧ ភ្នំពេញក្រោន បានចាញ់ក្រុម Home United (Lion City Sailors FC) ដោយលទ្ធផលជើងទី១ នៅភ្នំពេញ ចាញ់ ៣ទល់៤ និងជើងទី២នៅសិង្ហបុរី បន្តចាញ់ ៣-០៕
រូបថត៖ CPL