ក្លិបភ្នំពេញក្រោន នឹង​ត្រូវ​ជួប​ជាមួយ Young Elephants FC នៅវគ្គជម្រុះបឋម (Primarily Stage) ក្នុងពានរង្វាន់ AFC Cupនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅកម្ពុជា។ ខណ:មុន​ប្រកួតមកដល់​កីឡាករ Soe Moe Kyaw សញ្ជាតិ​មីយ៉ាន់​ម៉ា បាន​លើកឡើង​ពីចំណាប់​អារម្មណ៍​ក្នុងការចូល​រួមជាមួយ​ភ្នំពេញ​ក្រោន ត្រៀម​ប្រកួតពានរង្វាន់ AFC Cup ខាង​មុខ​នេះ។​

កិឡាករ Soe Moe Kyaw បានលើកឡើងពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយភ្នំពេញក្រោន ថា៖ «ភ្នំពេញក្រោនគឺជាក្រុមដែលល្អបំផុតនៅកម្ពុជា ដូច្នេះខ្ញុំរីករាយណាស់ ដែល​បាន​ល្អក្នុង​ក្រុម​ដែល​ល្អ​ប្រចាំ​ប្រទេស ខ្ញុំក៏មានមោទកភាពសម្រាប់ខ្លួនខ្ញុំផងដែរ ដែល​ក្លាយ​ជា​កីឡាករ​មីយ៉ាន់​ម៉ា​ទីមួយ​របស់​ក្លិប ។ ខ្ញុំដឹងថាក្រុមនឹងជួយខ្ញុំឲ្យមានភាពរីកចម្រើន និងខ្ញុំក៏មានឱកាស​ក្នុងការ​លេង​ពាន​រង្វាន់ AFC CUP ផងដែរ »។

ក្រុម​បាល់ទាត់​ភ្នំពេញក្រោន ដែល​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 នឹង​តំណាង​ឱ្យ​កម្ពុជា ចូលរួម​ប្រកួត​ពានរង្វាន់​ជើង​ឯក​​កម្រិត​ទី២​​ប្រចាំ​ទ្វីប​អាស៊ី គឺ AFC Cup រដូវកាលឆ្នាំ២០២៣-២៤ ក្នុង​កូតា​​វគ្គ​ជម្រុះ​បឋម ត្រូវប្រកួតជាមួយ Young Elephant FC ជើងឯកលីគកំពូលឡាវ ក្នុងវគ្គប្រកួតជម្រុះបឋម ក្នុងព្រឹត្តិការណ៍ AFC Cup។

រំលឹកថា ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បាន​ប្រកាស​នាំចូល​កីឡាករ Soe Moe Kyaw ជនជាតិមីយ៉ាន់ម៉ា កាល​ពី​ថ្ងៃទី១៨ កក្កដា ដើម្បីត្រៀម​ប្រកួត​ពាន​រង្វាន់ AFC Cup ខាង​មុខ និង​សម្រាប់​លីគ​កំពូល​កម្ពុជា Cambodia Premier League រដូវកាល ២០២៣-២៤។

វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ាន នេះ​ហៅ​ថា Preliminary ដែល​មាន​២គូ ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​នោះ​៖
គូ​ទី១៖ ភ្នំពេញក្រោន (កម្ពុជា) ប៉ះ Young Elephants (ឡាវ)
គូ​ទី២៖ Yangon United (មីយ៉ាន់ម៉ា) ប៉ះ Kasuka (ប្រ៊ុយណេ)

វគ្គ​ជម្រុះ Play Off Round នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ដោយ៖
គូ​ទី១៖ Tampines Rovers (សិង្ហបុរី) ប៉ះ អ្នក​ឈ្នះ​រវាង​ ភ្នំពេញក្រោន និង​Young Elephants
គូ​ទី២៖ PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ អ្នក​ឈ្នះ​រវាង Yangon United និង​ Kasuka​។

គួរបញ្ជាក់ថា នៅ​ចុង​ខែកក្កដា នេះដែរ ភ្នំពេញក្រោន នឹងត្រូវជួប វិសាខា ដណ្តើម​ពាន​រង្វាន់​ខេម​បូឌាន​ស៊ូប​ភើខាប់ ឆ្នាំ២០២៣ ដែល​ការ​ប្រកួត​នឹង​ប្រព្រឹត្តិទៅនៅអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) វេលាម៉ោង ៦:០០ ល្ងាច៕

Share.